Connect with us

ព័ត៌មានជាតិ

បណ្តាកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប នឹងមានការអភិវឌ្ឍន៍ នាពេលអនាគត​

បានផុស

នៅ

ថ្វី​ត្បិត​ប្រជុំ​កោះ​នីមួយៗ ​ក្នុង​លម្ហសមុទ្រ​ខេត្ត​កែប មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅតាម​បណ្តា​កោះ​មួយចំនួន​ក៏មាន​ប្រជា​ពលរ​ដ្ឋ​រស់នៅ​ដែល​ភាគច្រើន​ប្រក​បរបរ​នេសាទ ហើយ​ក្នុងចំណោម​កោះ​ខាងលើ នឹងមាន​ការ​អភិវឌ្ឍ​ន៍​នាពេល​ខាងមុខនេះ​ផងដែរ​។​ នេះ​បើតាម​ការលើកឡើងពី​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ៅ សុខា បានបញ្ជាក់​ផងដែរ​ថា ប្រជុំ​កោះ​មួយចំនួន​ក្នុង​ដែនសមុទ្រ​ខេត្ត​កែប កន្លងមក​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​មក​សិក្សា​គម្រោង​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​នៅលើ​ដែន​កោះ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ក៏​មិន​ទាន់​បានកំណត់​កាលបរិច្ឆេទ​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​។​ លោក​បន្តថា ទោះជា​បែបណា ក្នុងពេល​បច្ចុប្បន្ន​នៅតាម​បណ្តា​កោះ​ខ្លះ​ក៏មាន​ពលរដ្ឋ​រស់នៅ ដែល​ភាគច្រើន​ប្រកបមុខរបរ​នេសាទ​ក្នុង​សមុទ្រ​។​

ដោយឡែក លោក ចក់ ស៊ី​នាថ នាយផ្នែក​ជលផល​ដំណាក់​ស្តេច ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កែប បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្នុង​ដែនសមុទ្រ​ខេត្ត​កែប មាន​កោះ​ចំនួន​១២ និង​ថ្ម​ប៉ប្រះ​​ទឹក​១ រួមមាន​៖ ១-​កោះទន្សាយ​,២-​កោះត្បាល់​,៣-​កោះ​ស្វាយ​,៤-​កោះ​ពោធិ៍​,៥-​កោះ​ម៉ាក់​ប្រា​ង​,៦-​កោះ​អាចម៍សេះ​,៧-​កោះ​អង្ក្រង់​,៨-​កោះ​ស្វាយព្រៃ​,៩-​កោះ​ហាល​ត្រី​,១០-​កោះ​កា​រ៉ាង​,១១-​កោះ​កុក​,១២-​កោះ​ម្ទេស និង​ទី​១៣-​គឺ​ថ្ម​ប៉ប្រាស​ទឹក ហើយ​ក្នុងចំណោម​កោះ​ទាំងអស់ ក៏មាន​កោះ​មួយចំនួន​មាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំ​ដែនទឹក និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ដែល​ភាគច្រើន​ប្រកបមុខរបរ​នេសាទ ដូចជា​កោះទន្សាយ កោះ​ស្វាយ កោះ​ពោធិ៍ កោះ​អាចម៍សេះ និង​កោះ​កា​រ៉ាង ជាដើម ក្រៅពីនោះ​កោះ​ខ្លះ​ត្រូវបាន​អភិរក្ស និង​កោះ​មួយចំនួន​ក៏មាន​ក្រុមហ៊ុន​កំពុង​សិក្សា​គម្រោង​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ផងដែរ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា២ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម