Connect with us

ព័ត៌មានជាតិ

នេះ​ទំហំ​ទឹកប្រាក់ពិន័យ អ្នក​មិនពាក់ម៉ាស ដើ​រចេញ​ក្រៅ​ផ្ទះ​ បើ​សមត្ថកិច្ច​ចាប់បាន

បានផុស

នៅ

តាម​រយៈ​សារ​សម្លេងនៅក្នុងតេឡេក្រាម លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការ​នគរ​បាល​រាជធានីភ្នំពេញ បានណែនាំឲ្យអនុវត្តចាប់ពីថ្ងៃនេះម៉ោងនេះតទៅ ដោយប្រាប់ឲ្យកម្លាំងសមត្ថកិច្ច​តាមគោលដៅចរាចរណ៏ទាំងអស់ ណែនាំប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវធ្វើការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងទទួលរងការផាកពិន័យ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ ស ថេតបាន​បញ្ជាក់ថា ចំពោះអ្នកដើរ ជិះម៉ូតូ ឬជិះកង់ ដោយមិនមានការពាក់ម៉ាស នឹងមានក្រុមអនុវត្តច្បាប់ នឹងធ្វើការផាកពិន័យលើអ្នកទាំងនោះ។

តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ បើបុគ្គលណាមិនពាក់ម៉ាស់ នៅទីកន្លែងដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល

បើតាមលោកឧត្តមសេនីយ៍ ស ថេត ការធ្វើដូច្នេះគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បម្លែងថ្មី ឬហៅថា Delta ដូច្នេះបងប្អូនសមត្ថកិច្ចនៅតាមគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់​​អនុវត្តចាប់ពីពេលនេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម