Connect with us

ព័ត៌មានជាតិ

ខឹងគេរអ៊ូរឿងមិនជួយគាស់គល់ធ្នង់ បុរសម្នាក់យកដងចបកាប់វាយក្បាលជនរងគ្រោះហើយព្យាយាម​គេច​ខ្លួន​​​

បានផុស

នៅ

ជនរងគ្រោះ​ម្នាក់​ធ្វើការ​ជាមួយ​ជនសង្ស័យ​គ្រាន់តែ​រអ៊ូ​រឿង​ជីក​គល់​ធ្នង់ថា​ មិន​ព្រម​ជួយ​ជីក​គ្នា​ពេល​ចែក​លុយ​បាន​ស្មើរ​គេ ​ជនដៃដល់​វាយ​២​ដងចប​កាប់​ត្រូវ​ក្បាល​បណ្តាល​ឲ្យ​របួសធ្ងន់​។​

រឿងនេះ​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ទាបភ្លឺ ថ្ងៃទី៣០ ​ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​គោក​ស្វាយ​ចម្ងាយ​ប្រហែល​២,០០០​ម៉ែត្រ ខាងកើត​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយ មានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៥​នាក់ ១​ឈ្មោះ ច្រឹ​ក ឆ​វន្ត អាយុ​២២​ឆ្នាំ​។ ២​ឈ្មោះ វុ​ធ រ៉ា​វីន ប្រុស​អាយុ​២៩​ឆ្នាំ ។ ៣​ឈ្មោះ ហួ ម៉ាប់ ប្រុស​អាយុ​ប្រហែល​៣១​ឆ្នាំ​។ ៤​ឈ្មោះ ​ច្រឹ​ក ឆ​វ៉ា​ត់ ​ប្រុស​អាយុ​២៥ឆ្នាំ​។ ទាំង​៤​នាក់ មាន​ទីលំនៅ​ភូមិបែក​ចាន​ចាស់ ឃុំ​ស្វាយចេក​ ។ ៥​ឈ្មោះ ងោ​ល ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​នៅ​ភូមិ​តា​អុង​លិច​ឃុំ​ស្វាយចេក​។​ អ្នក​ទាំង​៥​នាក់​បាននាំគ្នា​ទៅ​ជីក​គាស់​ដើម​ធ្នង់​នៅ​ចំណុច​គោក​ស្វាយ ចម្ងាយ​ប្រហែល​២.០០០​ម៉ែត្រ ខាងកើត​ភូមិ​ខ្វាវ​លិច នៅពេល​កំពុងតែ​ជីក​គាស់ឈ្មោះ ងោ​ល​ ជា​ជនរងគ្រោះបាន​រអ៊ូ​ដាក់ ឈ្មោះ​ ច្រឹ​ក ឆ​វន្ត ថា​ មិនសូវ​ជួយ​ជីក ពេលដែល​បាន​លុយ​មិន​ត្រូវយក​ស្នើ​គេ​ដែលជា​អ្នក​ខំ​ជីក​នោះទេ ។​ដោយ​លឺ​ដូច្នោះ​ឈ្មោះ ​ច្រឹ​ក ឆ​វត្ត ជា​ជន​ដៃ​ខឹងក៏បាន​វាយ​ទៅលើ​ឈ្មោះ ​ង៉ោ​ល​ ដែល​កំពុង​ជីក​គាស់​គល់​ធ្នង់​ដោយ​ពុំ​ដឹងខ្លួន​ចំនួន​២​ដងចប​កាប់​ត្រូវ​ចំក្បាល បណ្តាល​ឲ្យ​បែក​ហូរឈាម​ជោគ​ខ្លួន ហើយ​ព្យាយាម​រត់គេចខ្លួន ។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ស្រុ​កស្វាយចេក​ បានចេញ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនដៃដល់​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នង​ការដ្ឋាន​ន​របាល​ខេត្ត ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី​ភ្លាមៗ​ផងដែរ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម