ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ លួច​ឆ្លងដែន​ចូល​កម្ពុជា​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ លួច​ឆ្លងដែន​ចូល​កម្ពុជា​​

បានផុស

នៅ

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ដឹកនាំ​កម្លាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា ចំនួន​០៧​នាក់ ក្នុង​នោះ​ប្រុស​០១​នាក់ នៅ​ចំណុច ផ្លូវ​ឧក​ញ្ញា សំ ផាន់​ណា​រិ​ទ្ធិ ស្ថិត​ក្នុងភូមិ​/​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ទៀបភ្លឺ​ឈាន​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ បាន​បញ្ជក់​ថា​ ខណៈ​ដែល​កម្លាំង​ដើរ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ក៏បាន​ជួប​ជនជាតិ​ថៃ បម្រុង​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា ត្រូវ​បាន​កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ កងពលតូច​ថ្មើរជើង​លេខ​៥១ ឃាត់ខ្លួន​បានតែ​ម្តង។​ ក្នុងនាម​លោក​ជា​មេបញ្ជាការ​ប្រចាំ​ទិស​តែងតែ​បញ្ជា​កម្លាំង​គ្រប់​គោលដៅ​ល្បាត​២៤​ម៉ោង​លើ​២៤​ម៉ោង​ ឲ្យ​ខាន​តែ​បាន​មិន​ធ្វេសប្រហែស​ឡើយ​ព្រោះ​ ខណៈ​ពេល​ប្រទេស​ថៃ​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។​

ក្រោយ​ការ​ឃាត់​ជនជាតិ​ថៃប្រុសស្រី ទាំង​០៧​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រគល់​ឲ្យ​នគរបាល អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​តាមច្បាប់​។ មានការ​ឆ្ងល់​និង​លើកឡើង​ថា ​ហេតុអ្វី​បានជា​ជនជាតិ​ថៃ​ចេះតែ​លួច​ឆ្លង​កម្ពុជា​សំដៅ​ចូល​ទៅ​តំបន់​ប៉ោយប៉ែត​ ខណៈ​ដែល​កាស៊ីណូ​ក៏​បាន​បិទ​ហើយ​ព្រំដែន​ក៏​បាន​បិទ​និង​រឹត​បន្តឹង​៕

អត្ថបទ៖ ​អ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services