អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ផ្តល់​ស្បៀងអាហារ និង​ថវិកា​ដល់​កងកម្លាំងយោធា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ផ្តល់​ស្បៀងអាហារ និង​ថវិកា​ដល់​កងកម្លាំងយោធា

បានផុស

នៅ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​កាល​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១​ នៅ​សាលា​បាន​អញ្ជើញ​សំណេះសំណាល និង​ផ្តល់​អំណោយ​ឧបត្ថម្ភ​របស់​រដ្ឋបាល​ខេត្ត មាន​ជា​ស្បៀងអាហារ ថវិកា ជូន​ដល់​កង​កម្លាំងយោធា​អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៥ កងកម្លាំង​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​ចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ខេត្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អំណោយ​ផ្តល់ជូន​កងកម្លាំង​កង​ទ័ព​ចាក់​វ៉ាក់សាំង រួមមាន​:

១.​កងទ័ព​ក្រុមទី​១ ថវិកា១​លាន​រៀល, អង្ករ២០០០គីឡូក្រាម, មី១២​កេស, ទឹក​ស៊ីអ៊ីវ៤០​យួរ ទឹកត្រី​៤០​យួរ, ត្រីខ​២​កេស, ស្ករស​២០​គ​.​ក្រ, ប៊ីចេង​៦​គី​.​ក្រ, ខ្ទឹម​១០​គី​.​ក្រ។​

២.​កងទ័ព​ក្រុមទី​២ ថវិកា១​លាន​រៀល អង្ករ២០០០គីឡូក្រាម មី ១២​កេស ទឹក​ស៊ីអ៊ីវ ៤០​យួរ ទឹកត្រី​៤០​យួរ ត្រីខ ២​កេស ស្ករស ២០​គ​.​ក្រ ប៊ីចេង ៦​គី​.​ក្រ ខ្ទឹម ១០ គី​.​ក្រ​។​

៣. កងទ័ព​ក្រុមទី​៣ ថវិកា ១​លាន​រៀល អង្ករ ២០០០ គីឡូក្រាម មី ១២​កេស ទឹក ស៊ីអ៊ីវ ៤០​យួរ ទឹកត្រី​៤០​យួរ ត្រីខ ២​កេស ស្ករស ២០​គ​.​ក្រ ប៊ីចេង ៦​គី​.​ក្រ ខ្ទឹម ១០ គី​.​ក្រ​។​

៤.​កងទ័ព​ក្រុមទី​៤ ថវិកា ១​លាន​រៀល អង្ករ ២០០០ គីឡូក្រាម មី ១២​កេស ទឹក​ស៊ីអ៊ីវ ៤០​យួរ ទឹកត្រី​៤០​យួរ ត្រីខ ២​កេស ស្ករស ២០​គ​.​ក្រ ប៊ីចេង ៦​គី​.​ក្រ ខ្ទឹម ១០ គី​.​ក្រ​។​

៥.​កងទ័ព​ក្រុមទី​៥ ថវិកា ១​លាន​រៀល អង្ករ ២០០០ គីឡូក្រាម មី ១២​កេស ទឹក​សុ​ី​អុ​ី​វ ៤០​យួរ ទឹកត្រី​៤០​យួរ ត្រីខ ២​កេស ស្ករស ២០​គ​.​ក្រ ប៊ីចេង ៦​គី​.​ក្រ ខ្ទឹម ១០ គី​.​ក្រ​។​

៦.​ស្នង​កា​រដ្ឋា​ន​នគរបាល​ខេត្ត ថវិកា ១​លាន​រៀល អង្ករ ២០០០ គីឡូក្រាម មី ១២​កេស ទឹក​ស៊ីអ៊ីវ ៤០​យួរ ទឹកត្រី​៤០​យួរ ត្រីខ ២​កេស ស្ករស ២០​គ​.​ក្រ ប៊ីចេង ៦​គី​.​ក្រ ខ្ទឹម ១០ គី​.​ក្រ​។​

៧.​កងរាជអាវុធហត្ថ​ខេត្ត ថវិកា ១​លាន​រៀល អង្ករ ២០០០ គីឡូក្រាម មី ១២​កេស ទឹក​ស៊ីអ៊ីវ ៤០​យួរ ទឹកត្រី​៤០​យួរ ត្រីខ ២​កេស ស្ករស ២០​គ​.​ក្រ ប៊ីចេង ៦​គី​.​ក្រ ខ្ទឹម ១០ គី​.​ក្រ​។​

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុងនាម​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ សូម​ថ្លែង​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ស្មារតី​នៃ​ការចូលរួម​ទាំង​យប់​ថ្ងៃ​របស់​កងកម្លាំងប្រដាប់អាវុធ ក្រុម​គ្រូពេទ្យ​ទាំងអស់ ក្នុង​ការ​ចូលរួម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ និង​បណ្តា​ក្រុង​/​ស្រុក​មួយចំនួនទៀត ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១​នេះ​ ជា​ដំណើរការ​ចាក់​ដូ​ស​ទី​២ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ តាម​ទីតាំង​ក្នុង​សង្កាត់​មួយ​ចំនួន។​

​ឯកឧត្តម​អភិបាលខេត្ត អំពាវនាវ​ដល់​កង​កម្លាំង​គ្រូពេទ្យ​ទាំងអស់ បាន​និង​កំពុង​បំពេញបេសកកម្ម សូម​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​៣​ការពារ និង​៣​កុំ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ ក្នុង​នោះ​មាន ៖ ៣​ការពារ ៣​កុំ គឺ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល កុំ​ទៅ​ចូលក្នុង​ចំណោម​ច្រើន​កកកុញ កុំ​ចាប់​ដៃ​គ្នា ឬ​ឱប​ថើប​គ្នា កុំ​ចូល​ទីកន្លែង​បិទ គ្មាន​ខ្យល់​ចេញចូល និង​មិនត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក។​

​ឯកឧត្តម​ក៏​បាន​ផ្ញើ​សារ​ជូនពរ​ដល់​កងកម្លាំង​កងទ័ព​ទាំងអស់​ប្រកបដោយ​សុខភាព​ល្អ ជោគជ័យ​គ្រប់​បេសកកម្ម​ការងារ​ជូន​ជាតិ និង​ប្រជាជន ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​១៩​ ទាំងអស់គ្នា៕​

អត្ថបទ៖ អពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services