វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ១​លាន​ដូ​ស​បន្ថែម​ទៀត នឹង​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ១​លាន​ដូ​ស​បន្ថែម​ទៀត នឹង​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖​ វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន ១​លាន​ដូ​ស​បន្ថែមទៀត នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១​ស្អែក​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ ចំនួន ១​លាន​ដូ​ស​បន្ថែម​ទៀត​ដឹក​មកដល់​នៅ​ថ្ងៃស្អែក​នេះ​គឺជា​ការ​ជា​ការបញ្ជាទិញ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ពី​រដ្ឋាភិបាល​ចិន​។

មកដល់​ពេល​ពេល​បច្ចុប្បន្ននេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ចំនួន​១៧៨៥៦០០០​ដូ​ស​ហើយ​ក្នុង​នោះ​ស៊ី​ណូ​ហ្វា​ម​ចំនួន​៦​លាន​២​សែន​ដូ​ស ស៊ី​ណូ​វ៉ា​ក់​ក្នុងនោះ​ជា​ជំនួយ​របស់​ចិន​២​លាន​២​សែន​ដូ​ស ស៊ី​ណូ​វ៉ា​ក់​១០៥០០០០០​ដូ​ស កូ​វី​សែ​លតា​ម​យន្តការ​កូ​វ៉ា​ក់​៣២៤០០០​ដូ​ស ជំនួយ​រដ្ឋាភិបាល​ជប៉ុន​៣៣២០០០​ដូ​ស​និង​សហរដ្ឋអាមេរិក​ប្រមាណ​៥០​ម៉ឺន​ដូ​ស​។

ជា​មួយ​គ្នា​នេះ​ដែរ ​កម្ពុជា​ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ប្រមាណ ៥​លាន​ដូ​ស​បន្ថែមទៀត សម្រាប់​ចាក់​ជូន​ក្មេង និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ទៅ​១៧​ឆ្នាំ​ផងដែរ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០២១​ កម្ពុជា​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​៧១៣១១៨៤​នាក់​ស្មើនឹង​៧១.៣១%​ធៀប​នឹង​គោលដៅ​១០លាននាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services