Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់​ប្រើ​ហិង្សា​លើ​ស្ត្រី

បានផុស

នៅ

កំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ នេះ មន្ត្រី​យោធា​ផ្កាយ​២​ម្នាក់ ឈ្មោះ សូ​យ ចាន់​សឿន មាន​តួនាទី​ជា​នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គ​បញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ ​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់​ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះថា ឌួង ហេ​ម៉ាលី​ស។

សម​ត្ថ​កិច្ច​ឃាត់ខ្លួន​មន្ត្រី​យោធា​រូបនោះ គឺ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់​លោក តុ​ប ឈុន​សុង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដែល​ចោទប្រកាន់​ពី​បទ​(​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​) ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ តាម​បញ្ញត្តិ​មាត្រា ២១៨ និង​មាត្រា ២៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

ពាក់​ព័ន្ធ​ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ផ្កាយ​២ សូ​យ ចាន់​សឿន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង ធ្វើការ​សួរនាំ​លោក​ផ្កាយ​២​តាម​នីតិវិធី មុន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។ ការ​ឃាត់ខ្លួន​លោក​ផ្កាយ​២ សូ​យ ចាន់​សឿន គឺ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឌួង ហេ​ម៉ាលី​ស អាយុ​៤១ ឆ្នាំ មុខរបរ​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៧ ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត។

បើ​តាម​ពាក្យ​បណ្តឹង​របស់​ជនរ​ង​គ្រោះ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត​ដែល​កំពុង​ជិះ​តែ​២​នាក់ ស្ថិត​លើ​ដងផ្លូវ​នៅ​ចំណុច​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល លោក សូ​យ ចាន់​សឿន បាន​វាយដំ​ជនរងគ្រោះ និង បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក ថែមទាំង​គំរាម​បាញ់​បាក់ជើង និង បាញ់​សម្លាប់ចោល តាមផ្លូវ​រហូតដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ពាក្យ​បណ្តឹង​បន្ត​ថា បន្ទាប់មកទៀត​លោក សូ​យ ចាន់​សឿន បាន​បង្ខាំង​ជនរងគ្រោះ​ទុក​ក្នុងផ្ទះ​កូនចៅ​របស់​គាត់​ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី​ជា​នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ រហូតដល់​ម៉ោង​៧ យប់ ទើបបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត ចុះទៅ​អន្តរាគមន៍ រំដោះ​ជនរងគ្រោះ​ចេញពីផ្ទះ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ពាក្យ​ក្នុង​បណ្តឹង​នោះ​ជនរងគ្រោះ​បាន​សំណូមពរ​តុលាការ ចាប់ខ្លួន លោក​ផ្កាយ​២ សូ​យ ចាន់​សឿន ចាត់ការ​តាមផ្លូវ​ច្បាប់ និង ទាមទារ​សំណង​ព្យាបាល​របួស​ចំនួន​១ លាន​ដុល្លារ​អាមេរិក ព្រមទាំង​ជំងឺ​ចិត្ត​ចំនួន​១ លាន ដុល្លារ​អាមេរិក​ថែមទៀត។

​សូម​រម្លឹក​ថា ស្ត្រី​ឈ្មោះ ឌួង ហេ​ម៉ាលី​ស កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ ក៏​ធ្លាប់​ត្រូវ​បាន​កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក សេង រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ ។

ការ​ចាប់ខ្លួន​ស្ត្រី​ឈ្មោះ ឌួង ហេ​ម៉ាលី​ស ត្រូវបាន​សម​ត្ថ​កិច្ច​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្តតាម​សាលក្រម​កំបាំងមុខ​លេខ ៣១៣ «​ខ​១» ចុះ​ថ្ងៃទី ៣១​មករា ២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​វិនិច្ឆ័យ​សេចក្ដី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២ ឆ្នាំ ពីបទ « មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការ​ទូទាត់​ប្រាក់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន។ បន្ទាប់ពី​សម​ត្ថ​កិច្ច​នាំ​ខ្លួន​ស្ត្រី​ឈ្មោះ ឌួង ហេ​ម៉ាលី​ស ទៅ​បង្ហាញ​ចំពោះមុខ​តុលាការ នៅ​ថ្ងៃ​ដដែល​នោះ ចៅក្រម​ស៊ើបសួរ​បានសម្រេច ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​(​មណ្ឌល​អប់រំ​កែប្រែ​ម​២) ជា​បណ្តោះអាសន្ន៕

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម