Connect with us

ព័ត៌មានជាតិ

មន្ត្រីឧទ្យានុរក្ស ១០០នាក់ ទទួលបានបណ្ណសរសើរ មេត្រីភាពបរិស្ថាន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្ស ចំនួន១០០នាក់ បានទទួលបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន ខណៈគេបានបំពេញការងារឆ្នើម ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ ការផ្ដល់ជូនបណ្ណសរសើរ គឺដើម្បីចូលរួមអបអរសាទរ «ទិវាឧទ្យានុរក្សពិភពលោក» ៣១ កក្កដា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២១ បានផ្ញើសារអបអរសាទរ «ទិវាឧទ្យានុរក្សពិភពលោក»។ លោកថា ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា ដើម្បីរំលឹកដល់មន្រ្តីឧទ្យានុរក្ស (Rangers) ដែលត្រូវបានសម្លា​ប់ ឬរងរបួសក្នុងបេសកកម្ម នៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការ​ងារមន្រ្តីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តបំពេញការងារ ដើម្បីការពារបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក នេត្រ ភក្ត្រា ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ មានមន្ត្រីឧទ្យានុរក្សចំនួន២នាក់ បានទទួលរងគ្រោះថ្នាក់ដល់ជីវិត ដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងអំឡុងបំពេញបេសកកម្ម ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ ទិវាឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថាន បានរៀបចំការផ្សព្វផ្សាយនូវសារសំខាន់ ព្រមទាំងបានផលិតជារូបភាព បទយកការណ៍ និងបទចម្រៀងអំពីតួនាទីភារកិច្ច និងការលះបង់របស់មន្ត្រីឧទ្យានុរក្ស ចំពោះបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សចំនួន ១០០នាក់ ដែលបានបំពេញការងារឆ្នើមផងដែរ។ បណ្ណសរសើរមេត្រីភាពបរិស្ថាននេះ គឺជាភស្តុតាងបង្ហាញពីការលះបង់ របស់មន្ត្រីឧទ្យានុរក្ស ចំពោះជាតិ និងធនធានធម្មជាតិ។

សូមជម្រាបថា ប្រទេសកម្ពុជា បានប្រារព្ធទិវាឧទ្យានុរក្សប្រចាំឆ្នាំ លើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួម ពីស្ថាប័នពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិ ព្រះសង្ឃពុទ្ធសាសនា និស្សិតសហគមន៍មូលដ្ឋានសាធារណជនទូទៅ និងវិស័យឯកជន។ គោលបំណងផ្សេងទៀត នៃការប្រារព្ធពិធីនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីរបស់ឧទ្យានុរក្សនៅកម្ពុជា និងជំរុញឲ្យសាធារណជនចូលរួមជាមួយឧទ្យានុរក្ស ក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។

ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណងចំនួន៣ សំខាន់ៗ រួមមាន៖ ទី១. ផ្តល់គុណតម្លៃនិងលើកទឹកចិត្ត ដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិត ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ ទី២. លើកកម្ពស់ការយល់ដឹង របស់សាធារណជន អំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជា ណាចក្រកម្ពុជា អំពីការតស៊ូលះបង់ របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធន​ធានធម្មជាតិ និងបរិស្ថានប្រកបដោយ សេចក្តីអង់អាចក្លាហាន។ និងទី៣. ជំរុញ និងលើកទឹកចិត្តសាធារ​ណជនចូលរួម ជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកប​ដោយនិរន្តរភាព៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម