Connect with us

ព័ត៌មានជាតិ

ឥលូវនេះ​អាច​​បង់​ពន្ធ​យានជំនិះតាមទូរសព្ទដៃ មាន​សេវា​ដឹក​ដល់​ផ្ទះទៀត

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​បង់ប្រាក់​ពន្ធ​លើ​មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ រួមទាំង​ផ្តល់​សេវា​ដឹកជញ្ជូនលតាបត្រដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ​តែ​ម្តង។

ម្ចាស់យានជំនិះជាអ្នកជាប់ពន្ធដែលមានមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាច​បង់ប្រាក់ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃក្នុងកម្មវិធី “GDT Taxpayer App” ដែល​បង្កលក្ខណៈកាន់តែងាយស្រួល និងឆាប់រហ័សធ ដោយមិនចាំបាច់ទៅបង់ប្រាក់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមសាខាធនាគារពាណិជ្ជ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ និងមិនចាំបាច់ទៅយកលតាបត្រនៅទីកន្លែងបង់ប្រាក់ពន្ធទៀតនោះឡើយ។

បន្ទាប់ពីម្ចាស់យានជំនិះបានបង់ប្រាក់ពន្ធតាមកម្មវិធីនេះរួចរាល់ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការដឹកជញ្ជូន​លតាបត្រនោះ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះតែម្តង។

អត្ថប្រយោជន៍នៃកម្មវិធីបង់ប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ កម្មវិធីនេះនឹងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់យានជំនិះជាអ្នកជាប់ពន្ធក្នុងការ៖

– ពិនិត្យមើលព័ត៌មានយានជំនិះដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយានជំនិះរបស់អគ្គនាយកដ្ឋានពន្ធដារ

– បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មានក្នុងទម្រង់លិខិតប្រកាសពន្ធ។

-ចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ សាខាធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ។

-ស្នើសុំ និងទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធ ជាទម្រង់ឌីជីថល (E-Card) ភ្លាមៗ។

– ទទួលបានលតាបត្រពន្ធមធ្យោបាយប្រចាំឆ្នាំ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ។

– ទទួលបាននូវសេចក្តីជូនដំណឹងផ្សេងៗដូចជា : កាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុត កំណត់ការបង់ប្រាក់ពន្ធ ការប្រកាសបង់ប្រាក់ពន្ធខ្លះក្នុងការិយបរិច្ឆេទជាប់ពន្ធណាមួយ និងសេចក្តីជូនដំណឹង ផ្សេងៗទៀត ពាក់ព័ន្ធនឹងប្រភេទពន្ធនេះ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានណែនាំ​របៀបដំឡើង និងប្រើប្រាស់កម្មវិធីសម្រាប់បង់ប្រាក់ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ​តាមការណែនាំ​លម្អិត​ដូច​ខាងក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម