ក្រសួងការបរទេសកម្ពុជា ចាប់ផ្តើមរៀបចំឲ្យមាន ជំនួបធុរកិច្ចជាមួយក្រុមហ៊ុនរុស្ស៊ី លើកដំបូង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា ចាប់ផ្តើមរៀបចំឲ្យមាន ជំនួបធុរកិច្ចជាមួយក្រុមហ៊ុនរុស្ស៊ី លើកដំបូង

បានផុស

នៅ

ក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ​.សអ) នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំ «ជំនួបធុរកិច្ចលើកដំបូង តាមប្រព័ន្ធអនឡាញ ជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធីបតីភាពលោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរ សរុបប្រមាណ​២៥០នាក់។

ព្រឹត្តិការណ៍ ដ៏សំខាន់នេះ ផ្តោតលើប្រធានបទសំខាន់ចំនួន៣ រួមមាន៖ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាម​ពល ដែលនឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនរុស្ស៊ី ក្នុងការស្វែងយល់ ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

អង្គប្រជុំ បានប្រព្រឹត្តិទៅយ៉ាងរលូន ប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចូលរួមពិភាក្សា យ៉ាង​ផុសផុល និងយ៉ាងសកម្មពីសំណាក់វាគ្មិន នៃប្រទេសទាំងពីរ ទាំងវិស័យរដ្ឋ និងឯកជន និងថែមទាំងបានបង្ហាញ ពីចំណាប់អារម្មណ៍ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគរួមគ្នា លើវិស័យសំខាន់ៗទាំង៣ខាងលើ។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច រវាងធុរជន និងពាណិជ្ជករកម្ពុជា ជាមួយនិងបណ្តាក្រុមហ៊ុនឯកជន នៃប្រទេសរុស្ស៊ីនាពេលនេះ គឺជាការចាប់ផ្តើមមួយ ក្នុងការចូលរួមជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសមកប្រទេសកម្ពុជា ដែលជាការងារអាទិភាពមួយ នៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ព្រឹត្តិការណ៍នេះ នឹងនាំទៅដល់ការបើកផ្លូវ ដើម្បីរៀបចំជំនួបធុរកិច្ច ជាមួយប្រទេសជាដៃគូផ្សេងទៀត នាពេលអនាគត៕(ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា​ទទួល​ដែក​រ៉ៃ​ និង កំណល់​បេតុង​ផ្លូវ​រថភ្លើង​ ដែល​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ថៃ​ជាង​៤ ម៉ឺន​តោន

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈ​៩​ខែ​ឆ្នាំ​២០២១ មាន​ជនរងគ្រោះ​ដោយសារ​មីន​ស្លាប់ ១០​នាក់​,​របួស​១៨​នាក់​និង​ពិការ​ចំនួន​៦​នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រគល់​រថយន្ត ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​សេដ្ឋកិច្ច​បាន​ចុះ​ហត្ថលេខា​ជាមួយ​វិទ្យាស្ថាន​នគរូបនីយកម្ម​និង​ឌី​សាញ​ស៊ិន​ជិន​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ១០ ម៉ោង មុន

អតីត​យុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​១២​គ្រួសារ ​ទទួល​អំណោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services