Connect with us

ព័ត៌មានជាតិ

ឆ្មក់​បង្ក្រាប​ទីតាំង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ឃាត់ខ្លួន​មនុស្ស​៩​នាក់​

បានផុស

នៅ

​ទីតាំង​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​១​កន្លែង ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ឆ្មក់​ចុះបង្ក្រាប ​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​០៩​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិការ​ចុះបង្ក្រាប​នោះ​ដឹកនាំ បញ្ជា​ផ្ទាល់​ដោយ​លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​ភិ​បាល​ខណ្ឌដូនពេញ​កាលពី​ព្រលប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១​នៅ​ទីតាំង ដែល​លបលួច​បើក​ដំណើរកា ល្បែងភ្នាល់ ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​យីហោ សំណាង កាហ្វេ ដែលមាន​ទីតាំង​១០៥+១០៥A ផ្លូវ​លេខ​៨០ ក្រុមទី​២៧០ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដកហូត​វត្ថុតាង រួមមាន​: ទូរទស្សន៍​ចំនួន​០៣​គ្រឿង កុំព្យូទ័រ​០១​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​០៩​នាក់​ស្រី​០៣​នាក់ បញ្ជូនទៅ​អធិការនគរបាល ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

​កម្លាំង​អាជ្ញាធរ​ដែល​បាន​ចុះ​មក​ឆ្មក់​ចាប់​នោះបាន​ឲ្យ​ដឹងថា ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​ថា ​នៅ​ទីតាំង​នេះ​បាន​ប្រមូល​មនុស្ស​ចូល​ផឹក​កាហ្វេ​នឹង​ចាក់​ភ្នាល់មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​គឃ្លើន ​គ្មាន​ខ្លាច​ការហាមឃាត់​ជួបជុំ​ខុស​បម្រាម​ផង​នោះ ​ក៏​អភិបាលខណ្ឌ​ដូនពេញ​បញ្ជា​ឲ្យ​ចាប់​បង្ក្រាប​តែ​ម្តង​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៩ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម