Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូត​កម្ពុជា នឹង​អញ្ជើញ​​​​ចូល​​រួម​​កិច្ច​ប្រជុំរដ្ឋមន្រ្តីការ​បរទេសអាស៊ានលើកទី៥៤ និង​​កិ​ច្ច​ប្រជុំ​ពាក់ព័ន្ធរយៈពេល​៥ថ្ងៃ

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេសអាស៊ានលើកទី៥៤ និង​កិច្ច​ប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រយៈពេល៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែ​សីហា ឆ្នាំ២០២១ តាម​ប្រព័ន្ធវីដេអូ នេះ​បើតាមការបញ្ជាក់ពីក្រសួងការបរទេស។

ការ​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំខាងលើនេះ ធ្វើ​ឡើង​តាម​ការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរ ទេសទី២ ​របស់​ព្រុយណេដារ៉ូស្សាឡាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំទាំងនោះ រួមមាន:

ទី១- កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤

ទី២- ជំនួប​រវាង​រដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តី​ពី​សិទ្ធិមនុស្ស

ទី៣- កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

ទី៤- កិច្ច​ប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយ​អាស៊ាន លើកទី២៣

ទី៥- កិច្ច​ប្រជុំ​ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩

ទី៦- កិច្ច​ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២

ទី​៧- កិច្ច​ប្រជុំរដ្ឋមន្រ្តីការបរទេស​នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១

ទី​៨- កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨

ទី៩- សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់​អាស៊ាន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និង​កិច្ច​ប្រជុំពាក់ព័ន្ធ នឹង​ពិនិត្យ​មើល​វឌ្ឍនភាព ដែល​ប្រទេស​ព្រុយណេក្នុងនាមប្រធានអាស៊ានសម្រេចបាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ទៅលើវិធីនិងមធ្យោបាយនានា ដើម្បី​សម្រេច​បាន​នូវ​ការកសាងសហគមន៍អាស៊ាន ជំរុញ​កិច្ចខិតខំប្រឹង ប្រែង​ក្នុង​ការ​ស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងលើកកម្ពស់ ទំនាក់​ទំនង​ខាងក្រៅ សំដៅ​ពង្រឹង​បន្ថែមទៀតនូវឯកភាព និង​សាមគ្គីភាពរបស់អាស៊ាន។ កិច្ចប្រជុំ ក៏​នឹង​ពិភាក្សា​ផង​ដែរ​លើ​បញ្ហាតំបន់ និង​អន្តរជាតិ ដែល​ជា​ការ​បារម្ភ​រួមគ្នា៕

អត្ថបទ៖​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម