Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តត្បូងឃ្មុំ កំពុងត្រៀមទីទួលសុវត្ថិភាព ប្រសិន​មានការហក់ឡើងទឹកទន្លេមេគង្គបន្ថែមទៀត

បានផុស

នៅ

អាជ្ញាធរខេត្ត​ត្បូងឃ្មុំ កំពុង​បាន​ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព ប្រសិន​បើមានការ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​តំបន់​ដែល​ប្រឈម​ប៉ះពាល់​ដោយ​ការ​ជន់​លិច​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​នៅតាម​ជួរ​ដង​ទន្លេ​មេគង្គ​។

ដើម្បី​ត្រៀម​ទុក​ក្នុង​ជំលាស​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ប្រសិន​បើ​ទឹកទន្លេ​មេគង្គ​បន្ត​ហក់​ឡើង​នៅពេល​មុខ​ទៀត​នោះ ជាក់ស្ដែងនៅ​ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១​នេះ ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ពិនិត្យ​ទីតាំង​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​ជា​ទីតាំង​មួយ​ដែល​រៀបចំ​ចាក់ដីដាំ​ដើ​មឈើ​ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​ការចុះពិនិត្យ​ទីតាំង​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​ទន្លេ​បិទ​នេះដែរ ឯកឧត្តម ជាមច័ន្ទ សោភ័ណ បាន​សហការ​ជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ត្រៀម​រៀបចំប្លង់​លំនៅដ្ឋាន​បណ្តោះអាសន្ន ប្រព័ន្ធទឹក ភ្លើង បង្គន់អនាម័យ និង​ជាពិសេស​នោះ​គម្លាត​សុវត្ថិភាព ដើម្បី​បញ្ចៀស​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការរស់នៅ​ឲ្យ​បាន​ផាសុខភាព​ល្អ​ជៀស​ផុតពី​ជំងឺ​រាតត្បាត​នានា​។

សូម​ជម្រាបជូនថា ឯកឧត្តម ជាមច័ន្ទ សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នឹង​ត្រៀម​រៀបចំ​ទីតាំង​ទីទួល​សុវត្ថិភាពមួយ​នេះ មាន​ទំហំ​ប្រមាណ​១៥​ហិច​តា ដែល​ស្ថិត​ក្នុងភូមិ​យាយស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ និង​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​រួមមាន​៖ នៅ​ស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ និង​ស្រុក​អូ​រាំង​ឪ ជា​ដើ​ម​៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៩ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤៤ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម