Connect with us

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា​នៅ​ថៃ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ផ្អាក​ការ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ​ជា​បណ្តោះអាសន្ន បើ​មាន​បញ្ហា​សូម​ទាក់ទង

បានផុស

នៅ

​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ជូនដំណឹង​ឲ្យ​ពលករ​ខ្មែរ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើដំណើរ ឬ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ ឬ​ឆ្ពោះ​មក​ព្រំ​ដេ​ន​កម្ពុជា​-​ថៃ ចំនួន​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវីដ១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ស្ថានទូត ប្រសិនជា​បងប្អូន​ពល​ករ​ខ្មែរ មាន​បញ្ហា​នៅ​កន្លែងធ្វើការ ឬ​មាន​បញ្ហា​ជីវភាព​លំបាក​ខ្លាំង គឺអាច​ទំនាក់ទំនង​ទៅ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ តាមរយៈ​លេខ​ទូរស័ព្ទ​៖ 092 8050 561, 094 0925 905, 062 1413 009, 086 7999 957 ​ឬ​តាមរយៈ​តេ​ឡេ​ក្រាម “​ជំនួយ​កូ​វីដ​-១៩ នៅ​ថៃ​” តំណរ​ភ្ជាប់​៖ https://t.me/helpkhmerinthailand​។

​ចំពោះ​បងប្អូន​ពលករ​ដែល​សង្ស័យ​ថា ខ្លួន​មាន​វិជ្ជមាន​កូ​វីដ​-១៩ ឬ​មាន​វិជ្ជមាន​កូ​វីដ​-១៩ កម្រិត​ស្រាល ហើយ​មិនទាន់​ដឹង​ថា ត្រូវ​ទំនាក់ទំនង​ទៅ​ផ្នែក​ណា អាច​ពិគ្រោះ​យោបល់​តាមរយៈ​តេ​ឡេ​ក្រាម “​ពិគ្រោះ​កូ​វីដ​-១៩ នៅ​ថៃ​” តំណរ​ភ្ជាប់​៖ https://t.me/consultcovidinthailand​។

ជាមួយគ្នា​នោះ ស្ថានទូត​បាន​បងប្អូន​ពលករ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង​កុំ​ធ្វើដំណើរ ឬ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់ខ្លួន​ឱ្យសោះ ដើម្បី​ចៀសវាង​ប្រឈម​នឹង​វិធានការ​ច្បាប់​នានា និង​ចៀសវាង​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​មិត្តភក្តិ និង​ក្រុមគ្រួសារ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ក្រសួង​ការងារ​បាន​ជូនដំណឹង​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​ទាំងអស់ ដែល​កំពុងស្នាក់នៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ផ្អាក​ការធ្វើដំណើរ ឬ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ ឬ​ឆ្ពោះ​មក​ព្រំ​ដេ​ន​កម្ពុជា​-​ថៃ​ចំនួន​១៤​ថ្ងៃ ពីព្រោះ​រាជរដ្ឋាភិបាល​បានសម្រេច​បិទ​ខ្ទប់​បណ្តា​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ប្រភេទ Delta ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម