Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ករណី​លួច​ទូក​របស់​ពលរដ្ឋ​នៅ​ឃុំ​កំពង់​ឃ្លាំង​

បានផុស

នៅ

​សៀមរាប​ ៖​ កម្លាំង​នគរបាល​ស្រុក​សូ​និគម បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​អំពើ​លួ​( កាណូត​)​របស់​ពលរដ្ឋ​។​ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ព្រែក ក្រោយ​ផ្ទះ​ជនរងគ្រោះ នៅ​ភូមិ​ជ័យ​ជេ​ត​ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បណ្ដឹង​របស់ ជនរងគ្រោះ ឈ្មោះ​រ៉​ន ដៀប ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ជ័យ​ជេ​ត​ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។​ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ស្រាវជ្រាវ​ស្វែង​រក​ឃើញ​កាណូត​របស់​ម្ចាស់​ដើម​វិញ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សឿ ពៅ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ចំការ​យួន​ឃុំ​កពង់​ឃ្លាំង​ស្រក​សូទ្រនិគម ខេត្តសៀមរាប​។

សមត្ថកិច្ច​បន្តថា ជនរងគ្រោះ និង ប្តី បាន​ទុក​កាណូត​នៅក្នុង​ព្រែក​ក្រោយ​ផ្ទះ រួច​អង្គុយ​នៅលើផ្ទះ​ដល់​ម៉ោង​២១ និង​០០​នាទី បម្រុង​ចូលដេក កូន​បាន​សួររក កាណូត ដែល​ចងទុក​នៅក្រោយ​ផ្ទះ​ថា​អ្នកណា​យក​កាណូត​ទៅណា​មិនឃើញ​បាត់​កាណូត​ហើយ​។ ​ពេលនោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​នាំគ្នា​រក កាណូត​តែ​រក​មិនឃើញ ក៏បាន​ខ​ល ទូរសព្ទ​ទៅប្រាប់​បងប្អូន នៅ​ឃុំ​ពាម​បាង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ឲ្យ​ជួយ​មើល​កាណូត​ផង​ពីព្រោះ​ចោរលួច​បាត់​កាលពី​យប់មិញ ហើយ ក៏​មិនបាន​ប្តឹង​សមត្ថកិច្ច​យើង​ទេ​។ ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា ទទួល​ព័ត៌មាន​ពី​បងប្អូន​ពី ឃុំ ពាម​បាង បាន​ប្រាប់​ថា​ចាប់បាន​ចោរ​និង កាណូត​ហើយ ក៏​អោយ​ប្តី​ទៅ​ជួប​ដើម្បី​យក​កាណូត​មកវិញ​ទៅ​។ កាណូត​ដែល​ចោរលួច​នោះ ធ្វើ​អំពី​ស្មាច់​ទំហំ​៦,៣០​ម​×០,៨​ម ពណ៌​បៃតង ឆ្នូត​លឿង ម៉ាស៊ីន ហ៊ី​បូ​តា​ពណ៌​លឿង ៦,៣០​សេស។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សង្គម​រៀបចំ​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម