Connect with us

ព័ត៌មានជាតិ

បុរស​ជនជាតិ​ថៃ​ម្នាក់ ​ធ្លាក់​ពី​លើ​កំពស់​១៤​ជាន់​ស្លាប់​មួយ​រំពេច ដោយ​មិនដឹង​មូលហេតុ​

បានផុស

នៅ

បន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​ធ្លាក់​ពី​លើ​អគារ​កា​ស៊ី​ណូ និង​សណ្ឋាគារ សេន​ផា​លេស កំពស់​១៤​ជាន់​មក​ទើ​លើ​អគារ​កំពុង​សាងសង់​ថ្មី​ជាន់​ទី​១ ស្លាប់​គួរ​ឲ្យ​មួយ​រំពេច​។​រឿង​រាវ​នេះ​កើត​ឡើង​នៅវេលា​ម៉ោង​៩​យប់ ​ថ្ងៃទី​៣០ ខែកក្កដា ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​,​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជនជាតិ​ថៃ​មានឈ្មោះ វ៉ា​រី​ស ផាន​ថា​ណាត ស៊ី​រី​ដេ​ឆៃ ភេទ​ប្រុស កើត​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២៩៨២ មាន​ទីលំនៅ​ផ្ទះ​11/3​ភូមិ​៤ ឃុំ​តា​កៀន​ធៀ ស្រុក​បាង​ឡា​មុង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ មាន​អត្តសញ្ញាណ​ប័​ណ្ណ​លេខ​3100203455570 កាន់​កាត​ក្រុមហ៊ុន​កា​ស៊ី​ណូ​សេន ផា​លេស​លេខ​T-311-04 នៅ​បន្ទប់​លេខ​៣១២​ជាន់​ទី​៣​។

សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើ​ត​ហេតុ​ភ្លាមៗ និង​ពិនិត្យ​ឃើញ​មាន​បន្សល់ទុក​នូវ​ស្បែកជើងផ្ទាត់​ពណ៌​ក្រហម​១​គូរ កាបូប​ក្រវាត់​ចង្កេះ​ពណ៌​ប្រផេះ​មួយ​ក្នុងនោះ​មាន ១​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, ២-​កាត​ចេញចូល​កាស៊ីណូ​១​សន្លឹក​, ៣-​សៀវភៅ​ធនាគារ​២​ក្បាល​, ៤-​កាត​ធនាគារ​២​សន្លឹក​, ៥-​ដប​ទឹក​ថ្នាំ​វែ​ប​តូច​១​ដប​, ៦-​ដុំ​សាក​ថ្ម​ទូរសព្ទ​១,​ដែកកេះ ទឹកអប់​១​ដប​,​ម្សៅ​លាប​១​កំប៉ុង​,​អង្កាំ​ជ័រ​ខ្សែដៃ​២​ខ្សែ​។ បន្ទាប់មក​សមត្ថកិច្ច​បាន​បន្ត​នៅលើ​អគារ​ជាន់​ទី​១ កំពុង​សាងសង់ គ្មាន​បន្ទប់ កន្លែង​ជនរងគ្រោះ​ធ្លាប់​មកជា​ន់ទី​១​ដែល​កំពុង​សាងសង់​នោះ ឃើញ​មាន​ទូរសព្ទ​១​គ្រឿង​។

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ថា ​ក្រោយ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​រួច​សមត្ថកិច្ច​បាន​យក​សំណាក​សាកសព​ធ្វើតេស្ត អវិជ្ជមាន​កូ​វីត​.១៩ និង​ធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ឃើញថា អវិជ្ជមាន។សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ថា​ តើ​ជា​ករណី លោត​សម្លាប់ខ្លួន ឬ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឃាតកម្ម​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម