Connect with us

ព័ត៌មានជាតិ

ប៉េអិម​ស្រុក​លំផាត់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ទៅ​តុលាការ

បានផុស

នៅ

រតនគិរី ​៖ យោង​តាម​របាយការណ៍​ពី​អាវុធហត្ថ​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថា វ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅវេលា​ម៉ោង​១៦​និង​៥០​នាទី កាល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​អាវុធ​ស្រុក​លំផាត់​ចំនួន​៤ នាក់ រថយន្ត ១​គ្រឿង ម៉ូតូ ១​គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជា សុភ័ក្ត្រ​មេបញ្ជាការ​ស្ដីទី ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​អនុវត្ត​វិធាន​ញុះញង់ ចុះ​បង្ក្រាប​ជាក់ស្ដែង ករណី​ប្រើ​ប្រាស់ ​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្ទះ​ឈ្មោះ​ស៊ីង ភុ​ត ស្ថិតនៅ​ក្នុងភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្ត​រតនគីរី។

របាយការណ៍​បាន​បញ្ជាក់​ថា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ចាប់​យក​វត្ថុ​តាង​រួមមាន

– ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៥ កញ្ចប់​(​ធំ​៣ និង​តូច​២​កញ្ចប់​)​ទម្ងន់ ២៣៦,៤៦​ក្រាម ថ្លឹង​ទាំង​សំបក​ថង់ – ទូរ​សព្ទ​ដៃ​ចំនួន៤​គ្រឿង – ប្រាក់រៀល ចំនួន ៥៧០០០០.​រៀល – ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១ គ្រឿង – ថង់​ច្រក​ថ្នាំញៀន និង​ប្រដាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត។

​បច្ចុប្បន្ន ជនសង្ស័យ និង​វ​ត្ថុ​តាង ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម