Connect with us

ព័ត៌មានជាតិ

អ្នកលក់ដូរតាមដងផ្លូវ អាជ្ញាធរមិនអនុញ្ញាតឱ្យលក់ហួសម៉ោង ៩ យប់ ទោះវេចខ្ចប់ក៏ដោយ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំង​អស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឱ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបីការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង នៅយប់ថ្ងៃទី ៣១ ខែកក្កដា បានដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈ​បញ្ជា​ការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួន​នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ ឱ្យមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងខ្លួនដែលតា (Delta)។

បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិនឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង០៩​យប់រហូតទៅ​ដល់ម៉ោង០៣ភ្លឺនេះ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតិឱ្យចូលក្រុងឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម