Connect with us

ព័ត៌មានជាតិ

អាជ្ញាធរប្រើធម៌ក្ដៅ ចាប់អ្នក​ផឹកកាហ្វេ​​មិនរក្សាគម្លាត​​នៅច្បារអំពៅ

បានផុស

នៅ

អាជ្ញាធរខណ្ឌច្បារអំពៅ បានបញ្ចេញធម៌ក្ដៅ​ដោយចុះហាមឃាត់ទីតាំង​លក់កាហ្វេមួយកន្លែង ដែលប្រមូលផ្តុំគ្នា អង្គុយយ៉ាងប្រកៀកប្រកិតបំពាន និងការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺរាត​ត្បាត​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា នៅម៉ោង ១០៖ ៣០ នាទី ព្រឹកថ្ងៃទី ១ ខែសីហានេះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានទទួលបញ្ជាពីលោក ចេង មុនីរ៉ា ប្រធាន​គណបញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងចុះល្បាតតាមបណ្តាភោជនីយ៍និងហាងកាហ្វេរដែលប្រមូលផ្តុំគ្នា ពិសារអាហារដោយមិនគោរពតាមសេចក្តីណែនាំស្តីពីការទប់ស្កាត់ពីជំងឺកូវីដ១៩ដែលកំពុងឆ្លងយ៉ាងសាហាវដល់សហគមន៍ហើយក្នុងនោះមិនអនុញាតិប្រមូលផ្តុំគ្នាផឹកសុីគ្រឿងស្រវឹង។

ខណៈនោះក្រុមល្បាតរបស់គណបញ្ជាការឯកភាពបានប្រទះឃើញហាងលក់ការហ្វេមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រាដោយរកឃើញមនុស្សប្រហែលជិត៤០នាក់កំពុងផឹកការហ្វេដោយមិនរក្សាគម្លាត។

លោកអធិការបានបញ្ជាក់ទៀតដោយសារមិនគោរពតាមសេចក្តីជូនដំណឹងដែលអាជ្ញាធរបានយកទៅចែក​ជូនដល់ម្ចាស់ហាងគ្រប់ទីតាំងរួចមកហើយដូច្នេះកម្លាំងគណបញ្ជាការឯកភាពបានសម្រេចដឹកយកម៉ូតូរបស់ភ្ញៀវទៅផឹកការហ្វេដែលសុទ្ធសឹងជាជនជាតិវៀតណាមបានម៉ូតូចំនួន១២គ្រឿងរួមទាំងម្ចាស់យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌរងចាំការសម្រេចពីលោកប្រធានគណបញ្ជាការឯកភាពខណ្ឌ។

នេះគឺជាវិធានការណ៍ដ៏ក្តៅគគុក ដែលកន្លងមកគ្រាន់តែធ្វើការអប់រំ។ខុសផ្លែកបទបញ្ជារពេលនេះគឺមិនលើកលែងនោះទេ៕

ដោយៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម