Connect with us

ព័ត៌មានជាតិ

បើកផ្សារហ៊ុយឡេងឡើងវិញ​ក្រោយបិទរយៈពេលខ្លី

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣១ ខែកក្កដា បានអនុញ្ញាតឱ្យអាជីវការផ្សារហ៊ុយឡេងបើកលក់ដូរឡើងវិញ បន្ទាប់ពីបន្ទាប់ពីបានបិទអស់រយៈពេលខ្លីដោយសារមានអាជីវករ៤នាក់បានឆ្លងជំងឺកូវីដ១៩។

ម្ចាស់ផ្សារហ៊ុយឡេង ក៏បានថ្លែងឱ្យអាជីវករ ម្ចាស់តូបលក់ដូរទាំងអស់ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហ៊ុយឡេងម្ចាស់ផ្សារហ៊ុយឡេងជោគជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនដាក់ឲ្យដំណើរ រការផ្សារហ៊ុយឡេងជោគជ័យឡើងវិញនឡ ក្នុងបរិវេណផ្សារនិងជុំវិញផ្សារលោកបានបាញ់ថ្នាំ សម្លាប់មេរោគ ពិសេសជំងឺកូវីដ១៩ ពីផ្សារនេះឱ្យអស់ផងដែរ។

ក្នុងនោះលោកហ៊ុយឡេងធ្វើការអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលចូលលក់ក្នុងផ្សារហើយ ត្រូវអនុវត្តឲ្យបាននូវវិធាន ការនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាផ្សារហ៊ុយឡេងកន្លងមកបានត្រូវបិទបន្ទាប់ផ្ទុះកូវីដ.១៩ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកលើកទី១ទៅពិនិត្យ រកឃើញអាជីវករ វិជ្ជមានកូវីត-១៩ចំនួន៤នាក់ ក្នុងចំណោមអាជីកររាប់​រយនាក់មុន១ថ្ងៃនៃការបិទផ្សារ។

សរុបមកការយកសំណាកទាំង៣លើក ជាលទ្ឋផលលើធ្វើតេសរហ័សពុំមានអាជីវកររកឃើញអ្នកវិជ្ជមាន​កូវីដ​១៩បន្តទៀតឡើយ។

ដោយសារតែពុំមានអាជីវករផ្សារណាមានវិជ្ជមានកូវីដ១៩ បន្តទៀតទើបនោះទើប រដ្ឋបាលខេត្តបានសម្រេចឲ្យអាជីវករផ្សារហ៊ុយឡេង បើកឲ្យដំណើរការលក់ដូរឡើងវិញ។

ពេលបើកផ្សារឡើងវិញលោកហ៊ុយឡេងបានធ្វើការអំពាវនាងឲ្យអាជីវកផ្សារអ្នកលក់ដូរចាស់ទាំងអស់ឲ្យចូលលក់កន្លែងចាស់រាងៗខ្លួនឲ្យបានគ្រប់ៗគ្នាក្នុងរយៈពេល៤ថ្ងៃ បើអាជីវករណាមិនមកលក់តាមកន្លែងដែលធ្លាប់លក់ចាស់មានអ្នកថ្មីចូលមកលក់លោកមិនទទួលខុសត្រូវឡើយ៕

ដោយៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម