Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តព្រះសីហនុនាំកូនចៅមកទទួលវ៉ាក់សាំងបង្ការកូវីដយ៉ាងច្រើនកុះករ

បានផុស

នៅ

ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសន៍នៅថ្ងៃទី០១ សីហានេះថាមានប្រជាពលរដ្ឋជាមាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បាននាំកូនចៅយ៉ាងច្រើនកុះករមកទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង០
៩ទីតាំង នៅទូទាំងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថា មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយបានបង្ហាញភាពកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអំពានាវដល់មាតាបិតា និងអ្នកអាណាព្យាបាលកុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាលនិងគោលការណ៍ “៣ការពារ ៣កុំ” របស់សម្តេចតេជោ ហ៊ុនសែនដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំនៅខេត្តព្រះសីហនុមានរយៈពេល១០ថ្ងៃគឺចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដែលបានដំណើរការព្រមគ្នាទាំង០៩ទីតាំង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំដល់រាជធានីខេត្តចំនួន៤រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង៕

អត្ថបទ៖ សំអឿន

ចុចអាន៖ បើកផ្សារហ៊ុយឡេងឡើវិញ​ក្រោយបិទរយៈពេលខ្លី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម