Connect with us

ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំង ទាំងក្មេង ​និងចាស់អាចបញ្ចប់​ត្រឹម​ខែវិច្ឆិកាឆ្នាំនេះ

បានផុស

នៅ

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើង​ថា​មាន​កត្តា​ចំនួន ៥ ដែល​ធ្វើឱ្យការចាក់​វ៉ាក់សាំង នៅ​កម្ពុជា​​រួចរាល់​មុន​ផែនការ​កំណត់​ពី ៧ ទៅ ៨ ខែ​ សម្រាប់​ប្រជាពលរដ្ឋ​១០​លាន​នាក់​។

សម្ដេចតេជោ បានបន្ថែមថា បើបូកទាំងកុមារ និងយុវវ័យ ២ លាននាក់ទៀត ស្មើនឹង ១២ លាននាក់ ដែលអាចបញ្ចប់យ៉ាងយូរត្រឹមខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាទីមួយគឺ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការច្បាស់លាស់ រាប់ទាំង​ការអនុវត្ត​ប្រាកដប្រជា ដែលមាន​យន្តការ​លទ្ធកម្ម​វ៉ាក់សាំង និងគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង សម្តេចបានសម្រេចឱ្យយក​ចិន​ធ្វើជា​បង្អែក​យុទ្ធសាស្ត្រក្នុងការ​ផ្គត់ផ្គង់​វាក់​សាំង​ហើយ​ប្រភព​ផ្សេងទៀត​ធ្វើជា​ប្រភព​គ្រាំទ្រ​។

​​ចំណែកឯកត្តា​ទី​ពីរ ​គឺ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ដែល​ដែលបានយកចិនធ្វើជាបង្អែក ខណៈមានអ្នករិះគន់វ៉ាក់សាំងចិន ក្នុងពេលដែលចិនបានចាក់វ៉ាក់សាំងទៅឱ្យប្រជាជន ១៥០០ លាននាក់រួចទៅហើយ ហើយចែក​ចាយទៅក្រៅប្រទេសប្រមាណ ៥០០ លានដូស។

សម្រាប់​កម្ពុជា​ការផ្គត់ផ្គង់​វ៉ាក់សាំង​មានការ​ងាយស្រួល​ដោយសារ​វា​ស្ថិតនៅក្នុង​ការថែទាំ​ដក​២​អង្សារ​ក្រោម​សូន្យចម្ងាយ​រយៈពេល​នៃ​ការដឹកជញ្ជូន​គឺ​រយៈពេល​ខ្លី​។​

​កត្តា​ទី​៣ គឺសាច់ប្រាក់​សន្សំ​ដែល​អាច​ទូទាត់​បាន​ភ្លាមៗ​នៅពេលដែល​យើង​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង​ចុះកិច្ចសន្យា​ភ្លាម​ប្រគល់​លុយ​ឲ្យ​គេ​ភ្លាម​បើ​គ្មានសាច់ ប្រាក់​ក្នុង​ដៃ​ទេ​គឺ​មិនអាច​ទិញ​បានទេ​។

​កត្តា​ទី​៤ គឺ​ធនធានមនុស្ស​សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​ទាំង​គ្រូពេទ្យ​យោធា​,​ទាំង​គ្រូពេទ្យ​ស៊ីវិល​,​ទាំង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​,​ថ្នាក់​ដឹក​តាម​ស្ថាប័ន​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មានការ​ទទួលខុសត្រូវ​ដឹកនាំ​អនុវត្ត ហើយ​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​សុទ្ធ​តែមាន​អនុគណៈកម្មការ​ធ្វើ​ឲ្យ​ផែនការ​របស់​យើង​ដម​ណើ​រការ​ទៅដោយរលូន។​

​និងកត្តាទី៥ គឺមាន​ការចូលរួម​ពី​ប្រជាជន​មក​ទទួល​វ៉ាក់សាំង​និង​ការជួយ​ជា​ថវិកា​សម្រាប់​ការទិញ​វ៉ាក់សាំង​ដែលជា​ចលនា​ជាតិ​។​ជាពិសេស​អរគុណ​ចំពោ​ព្រះមហាក្ស ត្រ​សម្ដេចម៉ែ​ដែល​ព្រះអង្គ​ទាំង​ទ្វេ​បាន​ចូលរួម​ជា​ថវិកា​ទិញ​វ៉ាក់សាំង​ក៏ដូចជា​អរគុណ​ចំពោះ​សប្បុរជន​ជា​លោក​ឧកញ៉ា​ ជា​អ្នកឧកញ៉ា​ ឧកញ៉ា​អស់លោក​លោកស្រី និង​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថវិកា​ទិញ​វ៉ាក់សាំង ៕​ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម