Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង Johnson & Johnson របស់អាមេរិកជាង៦០ម៉ឺនដូសបន្ថែមទៀតបានមកដល់កម្ពុជា​

បានផុស

នៅ

​វ៉ាក់សាំង​កូ​វីដ​១៩ Johnson & Johnson​ ចំនួន​៦០៩៦០០​ដូស​បន្ថែមទៀតដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅវេលា​ម៉ោង០០​និង៤០​នាទី​អា​ធ្រា​ត្រ​ ចូល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ដោយមាន​ការអញ្ជើញ​ទៅ​ទទួល​ដោយ​ផ្ទាល់​ពី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង​ចំនួន​៦០៩,៦០០​ដូ​ស​នេះ​ជា​លើក​ទី​២​ហើយ​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន១​លាន​៦​ម៉ឺន​១០០​ដូ​ស​របស់​សហរដ្ឋអាមេរិក​ តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ាក់ ​ប្រគល់​ជូន​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដោយ​ជំនួយ​លើក​ទី​១ទទួលបាន​រួចហើយ​ចំនួន៤៥០,៥០០​ដូ​ស​កាលពី​ព្រឹក​ថ្ងៃ​៣០​ ខែកក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅដោយ​អញ្ជើញ​ទៅ​ទ​ទួល​ដោយផ្ទាល់​ពី​លោក​សាស្ត្រាចារ្យ ​ម៉ម ​ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខា​ភិបាល​និង​លោកBen wohlauer ភារធារី​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​។​

លោក Ben wohlauer បាន​មានប្រសាសន៍ថា សហរដ្ឋអាមេរិក​បាន​ប្តេជ្ញាចិត្ត​ជាថ្មី​ក្នុង​ការជួយ​លើកកម្ពស់​ដល់​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​ការប្តេជ្ញាចិត្ត​នេះ​កាន់តែ​មានភាព​ច្បាស់លាស់​នៅ​ពេល​មានជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​។​

លោក​បាន​បញ្ជាក់ថា ​យើង​មិនមែន​ចែករំលែក​វ៉ាក់សាំង​ទាំងនេះ​ដើម្បី​ទទួលបាន​នូវ​ការ​អនុ​គ្រោះ ​ឬ​ការ​ស្វែង​រក​សម្បទាន​ទេ​ វ៉ាក់សាំង​របស់​យើង​មិនមាន​ភ្ជាប់​ជាមួយ​លក្ខ​ខណ្ឌ​ណាមួយ​ឡើយ​ យើង​ចែករំលែក​វ៉ាក់សាំង​ទាំងនេះ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​និងដើម្បី​ឈានទៅ​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​។​

គួរ​បញ្ជាក់ថា​ ក្រៅពី​សហរដ្ឋអាមេរិក​ ជ​ប៉ុន​បានផ្តល់​ចំនួន​១​លាន​ដូ​ស និង​អង់គ្លេស​៤១​ម៉ឺន៥​ពាន់​ដូ​ស​ និង​ប្រទេស​ចិន​បានផ្តល់​២​លា​២​សែន​ដូ​ស​ផងដែរ​ សម្រាប់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម