Connect with us

ព័ត៌មានជាតិ

កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទីពីរជ្រើសរើសបានបេក្ខភាព ៣០ ក្រុម ឡើងទៅវគ្គបន្ត

បានផុស

នៅ

កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទីពីរ បាន​ឈានទៅវគ្គជម្រើសដំបូងស្វែងរកបានបេក្ខភាព ៣០ ក្រុម ដែលមានសមត្ថភាពទេពកោសល្យផ្នែកសិល្បៈបុរាណ អាចឈានទៅប្រកួតនៅវគ្គបន្តទៀត។

ក្រោមវិញ្ញាសាសិល្បៈបុរាណចម្រុះ បេក្ខជនបានផ្ញើវិដេអូបង្ហាញទេពកោសល្យប្រកួតប្រជែងជាទម្រង់សិល្បៈបុរាណដូចជាការសម្តែងល្ខោន របាំ យីកេ ចម្រៀងប្រពៃណី ក៏ដូចជាទម្រង់សិល្បៈបុរាណផ្សេងទៀត ដោយមានគណៈកម្មការ ៤ រូបជំនាញផ្នែកសិល្បបុរាណជាអ្នកវិនិច្ឆ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការទាំង​បួនរូបដែលមានសាស្ត្រាចារ្យព្រឿង ឈៀង ឯកទេសរបាំបុរាណ របាំប្រជាប្រិយ ល្ខោនខោល សាស្ត្រាចារ្យ យន់ ខៀន ឯកទេសតន្រ្តីខ្មែរ សាស្ត្រាចារ្យអ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី និងសាស្ត្រាចារ្យអ៊ុយ លតាវណ្ណ ឯកទេសចម្រៀងយីកេ និងល្ខោនបាសាក់ បេក្ខភាពទាំង ៣០ ដែលបានឈានទៅវគ្គបន្តរួមមាន៖

១/ក្រុមសិរីភទ្រ (របាំបុរាណ) ខេត្តស្វាយរៀង
២/បេក្ខជនសេង អូន (រនាតឯក) ខេត្តឧត្តមានជ័យ
៣/បេក្ខជនពៅ រស្មីបញ្ញាវ័ន (ចាប៉ីដងវែង) រាជធានីភ្នំពេញ
៤/បេក្ខជនសំ ប៉ូលីដា (ចម្រៀងភ្លេងការ) ខេត្តព្រៃវែង
៥/បេក្ខជនសេង សាវ៉េត (ចាប៉ីដងវែង) ខេត្តកំពត
៦/ក្រុមយុវជនថ្នាលនៃវប្បធម៌ជាតិ (វង់ភ្លេងពិណពាទ្យ) ខេត្តស្ទឹងត្រែង
៧/ក្រុម មន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ ((វង់ភ្លេងពិណពាទ្យ) ខេត្តបន្ទាយមានជ័យ
៨/ក្រុម កុញ្ជរជ័យ ((វង់ភ្លេងពិណពាទ្យ) រាជធានីភ្នំពេញ
៩/ក្រុមមហាជនវត្តកំពូលភ្នំឈើកាច់ (វង់ភ្លេងពិណពាទ្យ) ខេត្តព្រៃវែង
១០/ក្រុមមរតកភ្នំក្រាំងដីមាស (វង់ភ្លេងប្រពៃណី) ខេត្តកំពង់ឆ្នាំង
១១/ក្រុមពន្លកយុវជនយីកេ (យីកេបុរាណ) រាជធានីភ្នំពេញ
១២/បេក្ខជនចាន់ សិរីបុត្រ (រនាតឯក) ខេត្តស្វាយរៀង
១៣/ក្រុម យុវជនសាមគ្គី ១២៥ (មហោរី) រាជធានីភ្នំពេញ
១៤/ក្រុមល្ខោនខោលខេត្តបាត់ដំបង (ល្ខោនខោល) ខេត្តបាត់ដំបង
១៥/ក្រុមមនោហារា (មហោរីព្រះរាជ្យទ្រព្យ) រាជធានីភ្នំពេញ
១៦/ក្រុមយុវជនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង (ល្ខោននិយាយ) ខេត្តព្រៃវែង
១៧/ក្រុមអាយៃលោកគ្រូ ជិន អេង (អាយៃឆ្លងឆ្លើយ) ខេត្តតាកែវ
១៨/ក្រុមទេពបុទមវង្សពិណពាទ្យ (វង់ភ្លេងពិណពាទ្យ) រាជធានីភ្នំពេញ
១៩/បេក្ខជនស៊ី សុដាយណា (របាំបុរាណ) រាជធានីភ្នំពេញ
២០/បេក្ខជនស៊ី ចន្ទសុជាតា (របាំប្រជាប្រិយ) រាជធានីភ្នំពេញ
២១/ក្រុមយុវជនល្ខោនខោលកម្ពុជា (ល្ខោនខោល) រាជធានីភ្នំពេញ
២២/ក្រុមមរតកអង្គរ (វង់ភ្លេងពិណពាទ្យ) ខេត្តសៀមរាប
២៣/ក្រុមមន្ទីរវប្បធម៌ខេត្តកែប (ក្រុមភ្លេងប្រពៃណី) ខេត្តកែប
២៤/បេក្ខជនសារី សិលា (ចាប៉ីដងវែង) ខេត្តព្រៃវែង
២៥/បេក្ខជនហ៊ាង សុហាន (រនាតឯក) ខេត្តសៀមរាប
២៦/បេក្ខជនរ៉ា ចាន់រ៉េត (រនាតឯក) ខេត្តសៀមរាប
២៧/បេក្ខជននី ជីវ៉ា (ចាប៉ីដងវែង) ខេត្តព្រៃវែង
២៨/ក្រុម ក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរ (ទំរង់បុរាណនិងល្ខោនខោល) ខេត្តសៀមរាប
២៩/ក្រុមយុវជនខ្មែរថែមរតកដូនតា (វង់ភ្លេងពិណពាទ្យ) ខេត្តកណ្តាល
៣០/ក្រុមយុវជននគរតន្រ្តីបុរាណ (វង់ភ្លេងពិណពាទ្យ) រាជធានីភ្នំពេញ

បេក្ខភាពទាំង ៣០ ក្រោយជាប់ជម្រើសវគ្គដំបូង នឹងបន្តទៅវគ្គតម្រង់ទិស និងប្រកួតប្រជែង​ជម្រុះបន្តបន្ទាប់ដើម្បីស្វែងរកជយលាភី។

កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទីពីរ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងសហការផ្សាយដោយទូរទស្សន៍បាយ័ន​។ កម្មវិធីនេះគោលដៅ ដើម្បីបំផុសចលនាឲ្យយុវជនបានស្គាល់ ក្នុងស្មារតីអភិរក្ស និងបន្តថែរក្សាមរតកប្រពៃណីទម្រង់សិល្បៈចម្រុះដែលជាអត្តសញ្ញាណជាតិ។ ជាមួយគ្នានេះដើម្បីចូលរួមផ្សព្វផ្សាយពីឧបករណ៍បុរាណ និងសំលៀកបំពាក់ទៅតាមទម្រង់បែបប្រពៃណីពីដូនតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម