Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាវិត ​ចុះអនុវត្តបម្រាមគោចរ ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩

បានផុស

នៅ

នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុងបាវិត តំណាង​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​ដឹកនាំកម្លាំងចម្រុះចុះអនុវត្តសេចក្តីសម្រេចលេខ០៨៣/២១ ស.ស.រ ចុះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូល​ដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ​លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុងបាវិត បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត​ស្វាយ​រៀង​ពិសេស ការលក់ដូរ ប្រកបអាជីវកម្មគ្រប់ប្រភេទ អនុញ្ញាតត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះ ដោយមិន អនុញ្ញាតឱ្យអតិថិជនចូលមកអង្គុយ ឬទទួលទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ។ហើយ​ការហាមឃាត់ការជួបជុំ ការលក់ដូរនិងសេពគ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការបម្រាមគោចរ ( ចាប់ពីម៉ោង២១:០០ នាទី​យប់ដល់ម៉ោង៣:០០នាទីទាបភ្លឺ​)​។​

លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុងបាវិត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បើ​គ្មាន​ការចាំ​បាច់ សូមកុំ​ចេញ​ក្រៅ​ផ្ទះ​ ហើយ​រាល់​ការធ្វើដំណើរ​ត្រូវមាន​លិខិតស្នាម​បញ្ជាក់​ពីអង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬអាជ្ញាធរ​មូលដ្ឋាន​អោយ​ត្រឹមត្រូវ និង​បន្ត​ចូលរួមអនុវត្តតាម​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​តាមរយៈ​ការអនុវត្ត​នូវ​វិធានការ​ជា​បន្តបន្ទាប់រ​បស់​ក្រសួងសុខាភិបាល ជាពិសេស​ការរក្សា​អនាម័យ លាងដៃ​ឲ្យ​ស្អាត ពាក់​ម៉ាស​ជា​ចាំបាច់ និងការរក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល និង វិធានការ​៣​កុំ​និង​៣​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម