Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជានៅថៃរៀបចំជំនួយ៥,០០០កញ្ចប់ បន្តចែកជូនពលករជួបការលំបាក

បានផុស

នៅ

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បាន និងកំពុងបន្តសហការជាមួយក្រុមការងារទឹកចិត្តពលករនៅថៃ រៀបចំជំនួយ ចំនួន៥,០០០កញ្ចប់ ដែលមានអង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ ដើម្បីបន្តចុះចែកជូនដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកខ្លាំងនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការរីករាល នៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ស្ថានទូតក៏បាននាំយកអំណោយ ដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកជូនដល់បងប្អូនពលករខ្មែរចំនួន១៣០គ្រួសារ នៅទីតាំងចំនួន២ផងដែរ ដែលរួមមាន ទី១ ការដ្ឋានសំណង់ ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក ដែលនៅទីនោះ មានបងប្អូនពលករខ្មែរចំនួន ៩០គ្រួសារ និងទី២ ការដ្ឋានសំណង់ ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន៤០គ្រួសារ។

ការចុះចែកអំណោយដល់បងប្អូនពលករខ្មែរនេះ គឺតែងទទួលបានការចូលរួមសហការ និងជួយសម្រួលពី​អាជ្ញាធរ​ពាក់ព័ន្ធរបស់ថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម