Connect with us

ព័ត៌មានជាតិ

កម្ពុជា-អាមេរិក នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាមេរិក លើកទី២

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋ អាមេរិក ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការបរទេស រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ អង្គប្រជុំ នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋ អាមេរិក លើកទី១ ដែលបានរៀបចំឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ និងជំរុញបន្ថែមទៀតលើកិច្ចខិតខំប្រឹង ប្រែង ដើម្បីធានាបាននូវអនុតំបន់មេគង្គដែលមានស្ថិរភាព ភាពរឹងមាំ ធន់នឹងវិបត្តិ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងវិបុលភាពប្រកបដោយចីរភាព ដោយមានការគិតគូរពិចារណាទៅដល់ជំងឺរាតត្បាតកូវីដ-១៩ និងផែនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពរបស់អនុតំបន់ក្រោយជំងឺរាតត្បាត។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ នេះ នឹងបញ្ជាក់ អំពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហការដ៏ជោគជ័យរវាងបណ្តាប្រទេសទន្លេមេគង្គ និងសហរដ្ឋអាមេរិក ហើយនឹងផ្តល់នូវកាលានុវត្តភាពប្រកបដោយសក្តានុពលសម្រាប់កិច្ចសហប្រ តិបត្តិការជាក់លាក់ និងមានផលប្រយោជន៍ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់ មេគង្គ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៨ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម