អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ចុះ​ពិនិត្យនិងណែនាំ ទីតាំង​ណាដែល​ប្រព្រឹត្ត​ខុសពី​សេចក្តីសម្រេច​រាជ​រដ្ឋាភិបាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ចុះ​ពិនិត្យនិងណែនាំ ទីតាំង​ណាដែល​ប្រព្រឹត្ត​ខុសពី​សេចក្តីសម្រេច​រាជ​រដ្ឋាភិបាល

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សមត្ថកិច្ច បាន​ដឹក​នាំ​ក្រុម​ការងារ ចុះ​ពិនិត្យ​ណែនាំ​ទៅ​ដល់​ទីតាំងទាំង​ឡាយ​ណា ដែល​នៅ​បន្ត​ប្រព្រឹត្ត​ខុសពី​សេចក្តីសម្រេច​រាជ​រដ្ឋាភិបាល កាល​យប់​ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​ក្រុង​សំរោង ចំណុះឱ្យ​គណៈកម្មាការ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចូលរួម​សហការ​ក្រោម​ការដឹកនាំ​រួម​របស់​ឯកឧត្តម ឃិន ញាណ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ អនុគណៈកម្មការ​ដឹក​នាំ​ការអនុវត្ត​ច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បន្ត​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​លើ​ការណែនាំ​កន្លងមក ដោយ​ចាប់ផ្តើម​អនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​ទីតាំង​ទាំងឡាយណា ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​ខុសពី​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាល​ពី​យប់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ ។​

​ទិដ្ឋភាព​ជា​រួម​នៅ​យប់​នេះ ក្នុង​ទីប្រជុំជន​ក្រុង​ពុំ​មាន​ទីតាំង​អា​ជីរ​កម្ម​លក់ដូរ​ម្ហូប​អាហា​រ (​អាហារដ្ឋាន ភោជនីយដ្ឋាន​) បើក​ទទួល​ភ្ញៀវ​នោះ​ទេ មានន័យថា ម្ចាស់​អាជីវកម្ម​អនុវត្តន៍​សេវាកម្ម​បែប​វេច​ខ្ចប់​។​

​ទន្ទឹម​នឹង​នោះ ក្រុមការងារ​បាន​អនុវត្ត​វិធានការ​រដ្ឋបាល លើ​ទីតាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ចំនួន ០៣​ទីតាំង ដែល​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន​លើស​ពី​១០​នាក់ និង​ពុំមាន​ជា​មនុស្ស​ក្នុង​ក្រុមគ្រួសារ​តែមួយ ដោយ​បាន​ធ្វើ​កិច្ចសន្យា ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ក្នុង​ករណី​ដែល​ការ​ជួប​ជុំនោះ បណ្តាល​ឱ្យមាន​ការចម្លង ឬ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ​ក្រុមការងារ​អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់ នឹង​បន្ត​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃស្អែក វេលា​ម៉ោង ៧៖៣០​នាទី​ព្រឹក ជា​បន្ត​ទៀត​៕​

អត្ថបទ​៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services