Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តរៀបចំទីតាំងឱ្យអាជីវករ ក្រោយបិទខ្ទប់ជិត៥០ផ្សារ

បានផុស

នៅ

ខេត្តបាត់ដំបង៖ ដោយយោងតម្រូវការរបស់ប្រជាពលរដ្ឋ បន្ទាប់ពីបិទខ្ទប់ផ្សារជិត៥០កន្លែងនៅខេត្តបាត់ដំបង រួចមក អាជ្ញាធរបានអនុញ្ញាតឱ្យ ក្រុមអាជីវករមកពីផ្សារនានាអាចមកលក់បន្លែត្រីសាច់ នៅតាមផ្លូវ បេតុងនានា នៅផ្សារភូពុយ ដែលមានទីធ្លាធំរាប់ហិចតា ស្ថិតនៅក្រុងបាត់ដំបង និងក្រៅទីតាំងបរិវេណផ្សារនានាផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឱ្យដឹងថា អាជីវករត្រូវលក់ដូរតាមគំនូសក្រហម ដែលកំណត់ដោយអាជ្ញាធរ ឬម្ចាស់ផ្សារ ដែលមានគម្លាតពីកន្លែងលក់មួយទៅកន្លែងលក់មួយចម្ងាយ ៥ម៉ែត្រ និងអនុវត្តវិធានសុខាភិបាលជាប្រចាំ ដូចជាពាក់ម៉ាស់ ទាំងអ្នកលក់ និងអ្នកទិញ និងមានអាកុល ឬជែល តាមតូបនីមួយៗ។

លោកអភិបាលក្រុងបញ្ជាក់ថា អាជ្ញាធរមិនមែនអនុញ្ញាតឱ្យអាជីវករ លក់តែក្នុងបរិវេណដងផ្លូវបេតុងក្នុង ផ្សារភូពុយមួយទេ នៅក្រៅបរិវេណផ្សារនានាដែលបិទខ្ទប់ ឬ មុខផ្ទះពលរដ្ឋ ឬដឹករថយន្ត រឺម៉ក តាមដងផ្លូវ ក៏អាចលក់ដូរបានដែរ ដើម្បីបំពេញតម្រូវការហូបចុកពលរដ្ឋ ក្នុងក្រុងបាត់ដំបង តែត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។

អាជ្ញាធរខេត្តបាត់ដំបងសម្រេចបិទផ្សារចំនួន៤៩ កន្លែង នៅក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកឯកភ្នំ និងស្រុកកំរៀង ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ការសម្រេចបិទផ្សានេះ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលក្នុង​សហគមន៍នូវមេរោគកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី ដែលតា ព្រោះចុងក្រោយនេះបានរកឃើញអ្នកឆ្លងថ្មីមានការកើនឡើងគួរឱ្យព្រួយបារម្ភ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៥ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៨ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម