Connect with us

ព័ត៌មានជាតិ

ត្រឹម​រយៈពេល​៣​យប់ សមត្ថកិច្ច​ឃាត់​យានយន្ត​ល្មើស​នឹង​បម្រាម​គោចរ​បាន​ជិត​៩០០​គ្រឿង

បានផុស

នៅ

​​រយៈពេល​៣​យប់​ពោល​គិត​ចាប់​ថ្ងៃ​ទី​៣០​កក្កដា ដល់​ថ្ងៃ​ទី​១ សីហា​ឆ្នាំ​២០២១ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការឃាត់​យានយន្ត ​ដែល​ល្មើ​ស​នឹង​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ ចំនួន​៨៩២​គ្រឿង ក្នុង​នោះ​រថយន្ត​ចំនួន​គ្រឿង​២៥៤ គ្រឿង និង​ម៉ូតូ​ចំនួន​៦៣៨ គ្រឿង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយឯក សាន​សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​០២​ ខែសីហា​នេះ​ថា ​ក្នុងចំណោម​យានយន្ត ៨៩២​គ្រឿង ក្នុងនោះ​សមត្ថកិច្ច​បាន​ផាក​ពិន័យ​រថយន្ត​នៅ​នឹងកន្លែង​ចំនួន ៥២ គ្រឿង ក្នុង​១​គ្រឿង​ពិន័យ​១​លាន​រៀល និង​ម៉ូតូ ១៦៨​គ្រឿងក្នុង​១​គ្រឿង​ពិន័យ​២០​ម៉ឺន​រៀល​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​។ លោក​បាន​ឱ្យដឹងទៀតថា​ ចំណែក​មនុស្ស​ចំនួន​១៣០១​នាក់ ត្រូវ​បាន​សមត្ថកិច្ច អប់រំ​ណែនាំ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។ រីឯ​យានយន្ត ចំនួន​២០៧​គ្រឿង ត្រូវបាន​សមត្ថកិច្ច ឃាត់ទុក​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ម្ចាស់​មក​ដោះស្រាយ នៅពេល​ក្រោយ​។

​​លោក​វរសេនីយ៍ឯក សាន​ សុខ​សីហា បាន​បន្ត​ថា​ក្នុងចំណោម​៨៩២​គ្រឿង​នោះ ​ឃាត់​នៅ​យប់​ទី​១​បាន​ចំនួន​១៦៤​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១១៨​គ្រឿង​និង​រថយន្ត​ចំនួន​៤៦​គ្រឿង​។​ យប់​ទី​២​ចំនួន​៣២៨​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ចំនួន​៧៩​គ្រឿង ​និង​ម៉ូតូ​ចំនួន​២៤៩​គ្រឿង​ និង​យប់​ថ្ងៃទី​៣​មាន​ចំនួន​៤០០​គ្រឿង​ ក្នុង​នោះ​រថយន្ត​ចំនួន​១២៩​គ្រឿង​និង​ម៉ូតូ​ចំនួន​២៧១​គ្រឿង​។ ​លោក​បាន​ពន្យល់​ថា ​យានយន្ត​ដែល​ផាក​ពិន័យ​នេះ​ គឺ​ពួកគាត់​ល្មើស​ឬ​បំពាន​នឹង​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​តែម្តង​ ព្រោះ​មិន​មាន​ឯកសារ​អ្វី​ឡើយ​។​ ចំណែក​អ្នក​ដែល​សមត្ថកិច្ច​អប់រំ​ណែនាំ​គឺ​ពួកគាត់​មាន​ឯកសារ​ត្រឹម​ ត្រូវ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​។

​​លោក​បាន​បន្ថែមទៀតថា «​សម័យ​ការ​នេះហើយ​មិនមែន​ពួកគាត់​មិនដឹង​ទេ ​គឺ​គាត់​មិនបាន​ចូលរួម​អនុវត្ត​តែ​ម្តង​ធម្មតា​ការផ្សព្វផ្សាយ​មាន​ទាំង​អស់ទាំង​ផ្សព្វផ្សាយ​ផ្ទាល់ តាម​បណ្តាញ​សង្គម​យើង​ឃើញ​ហើយ​គ្រប់​ផេ​ក ស្ថាប័ន​សារ​ព័ត៌មាន ​គឺមាន​ផ្សាយ​ច្បាស់​ណាស់​ទាំង​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ ក៏ដូចជា​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​។ ​ម្យ៉ាងទៀត​បម្រាម​គោចរ​នេះ​ មិនមែនជា​រឿង​ថ្មី​នោះ​ទេ គឺ​យើង​ធ្លាប់​បាន​អនុវត្ត​ដែរ​។ ​ដូចនេះ​គាត់​គួរតែ​យល់​ហើយ​»​។​

លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំងអស់គ្នា​ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា ​ពិសេស​វីរុស​បំប្លែង​ថ្មី​ដែល​តា​ ដែល​មាន​ការចម្លង​លឿន​និង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ច្រើន។ លោក​បាន​បន្ថែមទៀតថា​ ការអនុវត្ត​បម្រាម​គោចរ​នេះ ​គឺ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ទេ​។​

​គួរបញ្ជាក់​ថា​ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​ស្តីពី​ការអនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៩:០០​នាទី​យប់ ដល់​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩​ ខែកក្កដា​ដល់​ថ្ងៃទី​១២ ​ខែសីហា​ ឆ្នាំ​២០២១​ខាងមុខនេះ ​ដើម្បី​ទប់​ស​ស្កាត់​ជំងឺ​កូ​វីដ​១៩ ​ពិសេស​វីរុស​ដែល​តា៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម