Connect with us

ព័ត៌មានជាតិ

ចាប់រថយន្ដដឹកគ្រឿងក្នុងជ្រូក និងសាច់សត្វចំនួន២តោន ពីប្រទេសថៃចូលកម្ពុជា

បានផុស

នៅ

នៅវេលាទៀប​ភ្លឺ ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សុខភាព​សត្វ​ខេត្តកំពង់ធំ បានឃាត់​រថយន្ត​ក្រុង​មួយគ្រឿងលួចដឹក​គ្រឿងក្នុង​ជ្រូក​ជាង​២​តោន គ្មាន​ឯកសារ​បញ្ជាក់​សុខភាព​សត្វ និង​សុវត្ថិភាព​ម្ហូប​អាហារ ដែលមាន​ប្រភព​មកពី​ប្រទេស​ថៃ និង​រថយន្ត​ដឹក​មាន់​លើស​ច្បាប់​អនុ​វ​ញ្ញាត្ត ដើម្បី​ការពារ​សុខភាព​សាធារណៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​ខេត្តកំពង់ធំ បានលើកឡើងថា ការ​ចាប់​ឃាត់​រថយន្ត​ទាំងពីរ​នេះ ដោយមានការ​បញ្ជាផ្ទា​ល់ពី​លោក ប៉ែន វណ្ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត ក្រោម​ការសម្របសម្រួល​ពី​លោក សាយ វាសនា ព្រះ​រាជ្ញា​រង​ខេត្តកំពង់ធំ​។

លោក​បន្តថា សកម្មភាព​ដឹកជញ្ជូន​សាច់សត្វ​មាន​ប្រភព​មកពី​ប្រទេស​ថៃ​ គ្មាន​ប្រភព​បញ្ជាក់​សុខភាព និង​ការដឹកជញ្ជូន អាចជា​សាច់សត្វ​គ្មាន​គុណភាព​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​សាធារណៈ ជាពិសេស​អាចជា​ប្រភព​ចម្លងជំងឺ​ផ្សេងៗ​ទៅកាន់​អ្នក​បរិ​ភោគ ឬ​ជា​សាច់​ដែល​ក្រុម​អ្នក​ដឹកជញ្ជូន​ល្មើស​ដាក់​សារ​ធាតុ​ហាមឃាត់​មួយ​ចំនួន​ដូចជា (​ហ្វ៉​ក​ម៉ុ​ល​) ជាដើម ដែលជា​សារ​ធាតុ​រក្សា​សម្រស់​សាច់សត្វ​ឲ្យ​មាន​សភាព​មើលទៅ​ល្អ ប៉ុន្តែ​សា​រធាតុ​នេះ នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​សុខភាពអ្នកបរិភោគ​។

សាច់សត្វ និង​គ្រឿងក្នុង​ជ្រូក​លើ​រថយន្តក្រុង​ដែលឃាត់បានមានចំនួនសរុប​៤០​កញ្ចប់ មាន​ទម្ងន់​សរុប​ចំនួន​២​តោន​ កំពុង​រក្សាទុក​នៅ​មណ្ឌល​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​ខេត្តកំពង់ធំ​។ ចំណែករថយន្ដដឹក​មាន់​សាច់ របស់​ក្រុមហ៊ុន ប៉េ​តា​ក្រូ មាន​លិខិត​បញ្ជាក់​សុខភាព​សត្វ និង​លិខិត​ដឹក​ជញ្ជូន ​ប៉ុន្តែ​ដឹកលើស​ចំនួន​ ត្រូវធ្វើ​កិច្ចសន្យា​អប់រំ​លើក​ទី​១ ឲ្យ​បញ្ឈប់​ការដឹកជញ្ជូន​លើស​ចំនួន​អនុ​ញ្ញា​ត្តិ​បន្តទៀត ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម