Connect with us

ព័ត៌មានជាតិ

១​ថ្ងៃ បាន១០លានរៀល ក្រោយ​យក​មាន់​មក​លក់ខ្លួនឯង

បានផុស

នៅ

កសិករ​រស់នៅ​ខេត្ត​ព្រៃវែង​ បាន​ដឹក​សត្វ​មាន់​យក​មក​លក់​នៅ​ផ្សារ​ច្បារអំពៅ​ដោយ​ខ្លួនឯង ព្រោះ​បាន​ប្រាក់ច្រើន​ជាង​លក់​ឲ្យ​ឈ្មួញ​ ដែល​ចុះទៅ​ប្រមូល​ទិញ​តាម​ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កសិករ​ឈ្មោះ រុន ថា​នី ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ ​រស់នៅ​ភូមិ​រមៀស​ឈរ ​ឃុំ​គោក​ខ្ចក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ដោយសារ​មិន​ចង់​ល​ក់មាន់​ដែល​គាត់​ខិតខំ​ចិញ្ចឹម​អស់​រាប់​ខែ​ហើយ​ នៅ​ពេលដែល​ឈ្មួញ​ចុះទៅ​ទិញ​តាម​ផ្ទះ​មានតម្លៃ​ថោក​ពេក ពួកគាត់​សុខចិត្ត​ងើប​ពី​យប់​ដឹក​មាន់មក​លក់​ នៅ​ផ្សារ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដោយ​ខ្លួនឯង​ទើប​ដឹងថា​ បាន​លុយ​ក្រាស់ក្រែល​។

​បងស្រី​បន្ត​ថា ឈ្មួញ​ដែល​ចុះទៅ​ទិញ​ដល់ផ្ទះ ​គឺ​បាន​តម្លៃ​ត្រឹមតែ​១៥០០០​រៀល​ប៉ុណ្ណោះ ​ក្នុង​មួយ​គីឡូក្រាម​។ ​តែបើ​ដឹក​យកមក​អង្គុយ​លក់​ដល់​ផ្សារ​បែបនេះ​ បាន​ថ្លៃ​រហូតដល់​២៥០០០​រៀល​ ក្នុង​១​គីឡូក្រាម​។​ ដូច្នេះ​ហើយ​ទើប​កសិករ​ភាគច្រើន​សុខចិត្ត​យក​សត្វ​មាន់​ ដែល​ខ្លួន​ខិតខំ​ចិញ្ចឹម​យ៉ាង​លំបាកលំបិន​មក​លក់​ដល់​ផ្សារ​ទើប​ដឹង​ថា ​បាន​ប្រាក់​ច្រើន​កាន់​ពេញដៃ​។

​កសិករ​រស់នៅ​ស្រុក​កំពង់ត្របែក​បាន​បញ្ជាក់​ថា សព្វថ្ងៃនេះ​ពួកគាត់​ធ្វើដំណើរ​ចេញពី​ស្រុក​មកដល់​ភ្នំពេញ​ត្រឹម​២​ម៉ោង​សោះ​បាន​មកដល់​ភ្នំពេញ​បាត់ ​ក៏​ព្រោះតែ​ផ្លូវ​ក្រាល​កៅស៊ូ​ស្រួល​ជិះ​គ្រប់កន្លែង​។ ​ហើយ​ក្នុង​មួយ​ជើងៗ​គាត់​យក​មាន់​មក​លក់​ដល់​ផ្សារ​បែបនេះ ​បាន​លុយ​មិន​ក្រោម​១០​លាន​រៀល​ទេ៕

អត្ថបទ៖ ​ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម