Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ចិន ​៖ ដរាបណា​វីរុស​កូ​វីដ​-១៩​នៅ​កម្ពុជា​មិនទាន់​បញ្ចប់ ការផ្តល់​ជំនួយ​របស់​ចិន ក៏​មិនអាច​បញ្ឈប់​បានដែរ

បានផុស

នៅ

ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាងថា ចិន​នឹង​បន្ត​ធ្វើជា​កម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ និង​ជា​បង្អែក​យុទ្ធសាស្ត្រ​វ៉ាក់សាំង​សម្រាប់​កម្ពុជា និង​គាំទ្រ​មិន​ងាករេ​ដល់​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​-១៩​នៅ​កម្ពុជា ហើយ​ដរាបណា​ជំងឺ​កូ​វីដ​នៅ​មិនទាន់​បញ្ចប់​នៅ​កម្ពុជា ការផ្តល់​ជំនួយ​របស់​ចិន​មក​កម្ពុជា ក៏​មិនអាច​បញ្ឈប់​បានឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​យក​ចិន ធ្វើជា​បង្អែក​ក្នុងការ​ផ្គត់ផ្គង់​វាក់​សាំង​។

ស្ថានទូត​ចិន​លើកឡើងថា នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា វ៉ាក់សាំង​ចិន​ស៊ី​ណូ​ហ្វា​ម​ចំនួន​១ លាន​ដូ​ស​បន្ថែមទៀត ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ជូន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មកដល់​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​ជំនួយ​វ៉ាក់សាំង​លើក​ទី​៥ របស់​ភាគី​ចិន​ជូន​មក​កម្ពុជា ហើយ​រហូត​មក​ដល់​ពេល​នេះ ចំនួន​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​ជូន​មក​កម្ពុ​ជាមាន​ចំនួន​សរុប​៣.២​លាន​ដូ​ស​។ ស្ថានទូត​បន្តថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​កូ​វីដ​មក ចិន និង​កម្ពុជា​បាន​ជួយ​គ្នា​ទៅវិញទៅមក និង​រួមគ្នា​ជម្នះ​រាល់​ការ​លំបាក​ទាំងឡាយ បង្កើតបានជា​គំរូ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​វីរុស​ក្នុង​សហគមន៍​អន្តរជាតិ​។

បើ​តាម​ស្ថានទូត ចាប់តាំងពី​ដើមឆ្នាំ​២០២១​នេះ ចិន​បានផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩​ដល់​កម្ពុជា​សរុប​១៨.៧​លាន​ដូ​ស ក្នុងនោះ​៣.២ លាន​ដូ​ស​ជា​ជំនួយឥតសំណង និង​១៥.៥​លាន​ដូ​ស​ជា​ការបញ្ជាទិញ​របស់​ភា​គី​កម្ពុជា​។ ក្នុង​ពេល​ឆាប់ៗ​នេះ ភាគី​ចិន​នឹង​ផ្តល់ជំនួយ​ជា​សម្ភារៈ​បន្ទាន់​ជូន​ភាគី​កម្ពុជា​សម្រាប់​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស ដែល​មាន​តម្លៃ​សរុប​ជាង​២០​លាន​យ័ន ក្នុងនោះ​រួមមាន​ម៉ាស៊ីន​អុកស៊ីសែន សម្រាប់​វេជ្ជសាស្ត្រ ម៉ាស៊ីន​ជំនួយ​ដកដង្ហើម និង​សម្លៀកបំពាក់​ការពារ​ជាដើម ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​។

ស្ថានទូត​អះអាង​យ៉ាងនេះ​ថា “​ចិន និង​កម្ពុជា គឺជា​បងប្អូន​ល្អ ប្រៀប​ដូច​ដៃ និង​ជើង និង​ជា​មិត្តភក្តិ​ល្អ ក្នុង​សហគមន៍​វាសនា​រួម​។ ភាគី​ចិន នឹង​បន្ត​ធ្វើជា​កម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ និង​ជា​បង្អែក​យុទ្ធសាស្ត្រ​វ៉ាក់សាំង​សម្រាប់​កម្ពុជា និង​គាំទ្រ​មិន​ងាករេ​ដល់​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​វីរុស​នៅក្នុង​កម្ពុជា​។ ដរាបណា​ជំងឺ​វីរុស​កូ​វីដ​នៅ​កម្ពុជា​មិនទាន់​បញ្ចប់ ការផ្តល់​ជំនួយ​របស់​ចិន​មក​កម្ពុជា ក៏​មិនអាច​បញ្ឈប់​បានឡើយ​”​។

សូមបញ្ជាក់ថា មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ កាលពី​ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​ប្រធាន​គណៈកម្មការ​លទ្ធកម្ម សុំ​ឲ្យ​ដក​អ្វី​ដែលជា​ការសន្យា​ចេញពី​ការគិតគូ​របស់​យើង ដែល​ការសន្យា​នោះ​មាន Covac ចំនួន​៧​លាន​ដូ​ស និង​អូស្ត្រាលី​៣​លាន​ដូ​ស ស្មើនឹង​១០​លាន​ដូ​ស ហើយ​យក​ចិន​ធ្វើជា​បង្អែក​ពី​យុទ្ធសាស្ត្រ​ក្នុងការ​ផ្គត់ផ្គង់​វាក់​សាំង​។ បើតាម​សម្តេច​តេ​ជោ ប្រភព​ដទៃទៀត គឺជា​ប្រភព​គាំទ្រ​ប៉ុណ្ណោះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម