Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែងរកឃើញ​អ្នក​ឆ្លងកូ​វីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត និងជាសះស្បើយ ១២នាក់

បានផុស

នៅ

រដ្ឋបាលខេត្តស្ទឹងត្រែបន្តរកឃើញអ្នក​ឆ្លងជំងឺ​កូ​វីដ​-១៩ ចំនួន៥នាក់បន្ថែមទៀត និងជាសះស្បើយ ១២នាក់ គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យបញ្ជាក់ថា អ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន០៥នាក់ខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមាន​កន្លងមកពេលនេះ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានជំនាញបញ្ជូនទៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តដើម្បីធ្វើការព្យាបាល។

រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ សាធារណៈជនទាំងអស់នាំគ្នាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឱ្យយបានខ្ជាប់ខ្ជួន ជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃ និងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តបញ្ជាក់ថា អ្នក​ជាសះស្បើយទាំង១២នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​ព្យាបាល​ចត្តាឡីស័ក​ថ្នាក់ខេត្ត និង​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះដោយ​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ បន្ថែមទៀត​។

គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ ខេត្តស្ទឹងត្រែង រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៤៩៩នាក់ ស្រី ២២៥នាក់ ព្យាបាល​ជាសះស្បើយចំនួន៤៤៩នាក់ ស្រី ២០៣នាក់ កំពុងសម្រាកព្យាបាល៤៨នាក់ ស្រី២១នាក់ ស្លាប់២នាក់ ស្រី ១នាក់៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម