Connect with us

ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ថ្លែងអំណរគុណ​មិត្តចិន ដែលបាននិងកំពុង​ជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ

បានផុស

នៅ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណ និងកោត​សរ​សើរ ដល់រដ្ឋា​ភិបាលចិន ដែលបាននឹងកំពុង ជួយរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ជំនួយផ្នែកសុខា​ភិបា​ល​នានា​ ជាពិសេសការផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ ការថ្លែងអំណរគុណ ដល់កោតសរសើរនេះ គ្រា​ដែ​ល​រដ្ឋាភិបាលចិន បានផ្ដល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ដជាច្រើនទៀត ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រ​យុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣ ខែសីហានេះថា «សូម កោតសរ​សើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តចិន ដែលបាននឹងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈជំនួយសុខាភិបាលនានា ជាពិសេស ការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទោះបីជាមិត្តចិនមិនទាន់ បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនក៏ដោយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនកាលពីថ្ងៃទី១ ខែសីហាថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិន និងកម្ពុជា បានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយបង្កើតបានជាគម្រូសម្រាប់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺវីរុស ក្នុងសហគមន៍អន្តរជាតិ។ ប្រភពដដែល បានឲ្យដឹងទៀតថា ចាប់តាំងពីដើមឆ្នាំ២០២១នេះ រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាសរុប១៨.៧លានដូស។ ក្នុងនោះ៣.២លានដូស ជាជំនួយឥតសំណង និង១៥.៥ លានដូស ជាការបញ្ជាទិញរបស់ភាគីកម្ពុជា។ 

ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ក្នុងពេលឆាប់ៗនេះ ភាគីចិន នឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន។ ក្នុងនោះរួមមាន ម៉ាស៊ីន អុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស»។

បើតាមស្ថានទូតចិន ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃ និងជើង និងជាមិត្តភក្តិល្អ ក្នុងសហគមន៍វាសនារួម។ ភាគីចិន នឹងបន្តធ្វើជាកម្លាំងគាំទ្រ យុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង សម្រាប់កម្ពុជា និងគាំទ្រមិនងាករេ ដល់កិច្ចការងារប្រយុទ្ធប្រឆាំង ជំងឺវីរុសនៅកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជា មិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម