អាមេរិកផ្តល់ជំនួយ ៦០ ម៉ឺនដុល្លារបន្ថែម ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ នៅកម្ពុជា – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាមេរិកផ្តល់ជំនួយ ៦០ ម៉ឺនដុល្លារបន្ថែម ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ នៅកម្ពុជា

Published

on

សហរដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៍ បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាមេរិក តាមរយៈ ទីភ្នាក់ងារ ជំនួយ អាមេរិក (USAID) សម្រាប់ជួយដល់បញ្ហាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពុជា ដែលបណ្តាលមកពី ព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងផ្ទួនៗដែលមាន រយៈពេលយូរ តាំងពីដើមខែតុលា​កន្លង​មក។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅឃ្លាំងអង្គការកម្មវិធីស្បៀងអាហារពិភព រាជធានីភ្នំពេញ នា ព្រឹកថ្ងៃទី២៤ ​ខែវិច្ឆិកា ​ឆ្នាំ២០​២០ ថា​ «យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មានការ ខ្វះខាត ដោយ​សារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ​សង្គ្រោះជាបន្ថែម ក្នុងស្មារតី​សាមគ្គី​ភាពជាមួយ​សហគមន៍ ដែលរងគ្រោះដោយ គ្រោះទឹកជំនន់ទាំងនេះ»។

ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌ របស់ទី ភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភព​លោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រោះបន្ទាន់ ដើម្បី​ជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បី​ទិញស្បៀងអាហារ ។ ជំនួយនេះ បាន បន្ថែមទៅ​លើ ទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យដំបូង ដល់អង្គ ការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀង ជា​បន្ទាន់​ដល់គ្រួសារចំនួនជាង ២៥​៦០ នៅក្នុងតំបន់ដែលរងគ្រោះ។

លោកស្រី Claire Conan តំណាង​អង្គការ WFP បានមានប្រសាសន៍ថា ​“យើងសូមអរគុណ​ដល់ទី​ភ្នាក់​ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារ ខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។

លោកស្រីថា ជំនួយនេះមានសារៈសំខាន់ណាស់ សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេស​ពួកគេ​​ក៏ជាជន​រង​គ្រោះ​ផងដែរ ដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។  អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរាជដ្ឋា​ភិបាល និងដៃគូនៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹក ជំនន់»។

គួររំលឹកថា តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកា ចំនួនជិត ១៣ លាន ដុល្លារ ជាជំនួយ​សម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ ការឆ្លើយតបនឹងគ្រោះ​មហន្តរាយ នៅ​កម្ពុជា។ នៅ​ក្នុង​ឆ្នាំ ២០២០ នេះ សហរដ្ឋអាមេ​រិក កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើត​ទំនាក់​ទំនងការទូត រវាង​ប្រទេសទាំងពីរផងដែរ៕

អត្ថបទ ៖ វត្តី
 
 
 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា4 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ4 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ4 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ5 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services