Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​កុមារ​អង្គរ រៀប​ចំពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី ឆ្នាំ​ទី​៨ តាម​ប្រព័ន្ធ​អន​ឡាញ ជា​លើកដំបូង

បានផុស

នៅ

ការសង្គ្រោះ​ជីវិត​កុមារ ការផ្ដល់សេវា​ពិនិត្យ​ព្យាបាល ថែទាំ​ដោយ​ក្ដីមេត្តា​ករុណា និង​ប្រកបដោយ​គុណភាព គឺជា​គោលការណ៍​ចម្បង​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ តែងតែ​អនុវត្ត​ជាប់​ជាប្រចាំ​អស់​រយៈពេល​ជាង​២០​កន្លង​មក​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសា​រ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ នៅតែ​បន្ត​កើតមានឡើង មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ទទួលរង​ការប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​លើ​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ព្រឹត្តិការណ៍ ឬ​សកម្មភាព​រៃអង្គាស​មួយចំនួនធំ មិន​អាច​ប្រព្រឹត្តិទៅបាន ហើយ​ជំនួយ​មូលនិធិ​ពី​ក្រុមហ៊ុន​អាជីវកម្ម ឬ​សប្បុរសជន​ដែល​ធ្លាប់​ផ្តល់ជំនួយ​សប្បុរសធម៌​មកកាន់​មន្ទីរពេទ្យ ក៏​មាន​ការធ្លាក់ចុះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ដំណើរការ​ប្រតិបត្តិ​មួយ​ចំនួន​ថែមទៀត​ផង​។

បើ​របាយការណ៍​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ថា មន្ទីរពេទ្យ​កុមារ​អង្គរ បាន​សម្រប​ខ្លួន​នៅក្នុង​បរិបទ​ថ្មី គ្រោង​រៀបចំ​ប្រារព្ធ​ពិធី “​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ឆ្នាំ​ទី​៨” ដើម្បី​កៀរគរ​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ តាម​ប្រព័ន្ធ​អន​ឡាញ ជា​លើកដំបូង​ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ​។ ពិធី​នឹង​ប្រព្រឹត្តិ​ទៅ​មាន​ពីរ​វគ្គ ដែល​វគ្គ​ទីមួយ គឺជា​កម្មវិធី​សម្តែង​ព្រះធម៌ ទេសនា​ជា​ធម្មទាន និង​ជាការ​ផ្សព្វ​ផ្សាយដំណឹង របស់​ពិធីបុណ្យ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ធម្មកថិក​ល្បីៗ​ទាំង​ក្នុង និង​ក្រៅប្រទេស នៅក្នុង​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​មន្ទីរពេទ្យ​កុមារ​អង្គរ ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ១០ ព្រឹក​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ ទី​១៣​ដល់​២៨ សីហា ២០២១ ជាមួយនឹង ប្រធានបទ​ល្អៗ ខុសៗ​គ្នា នៅមុន​ថ្ងៃ​ពិធី បុណ្យ​។

ចំពោះ​ពិធីបុណ្យ គឺជា​វគ្គ​ទី​២ គ្រោង​នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២១ ដោយ​អ្នកចូលរួម​មាន ចំនួន​កំណត់ ឲ្យ​ស្របទៅនឹង​វិធាន ការណ៍​ការពារ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​១៩ និង​ធ្វើឡើង​នៅក្នុង​បរិវេណ​រង់ចាំ​នៃ​មន្ទីរពេទ្យ កុមារ​អង្គរ ខេត្តសៀមរាប ក្នុងនោះ មាន​កម្មវិធី​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត និង​កម្មវិធី​សម្តែង​ព្រះ​ធម្មទេសនា​ដោយ​ធម្មកថិក ចំនួន ៧ អង្គ​ឆ្លង ឆ្លើយ អំពី “​អរិយទ្រព្យ ៧ ប្រការ​” ជា​កិច្ច​បង្ហើយ​បុណ្យ​។ ដោយ​មើលឃើញ​ពី​ផល​លំបាក​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​ជួបប្រទះ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​សមាជិក​ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា​នៅ​ព្រះ​ជាណា​ចក្រ​កម្ពុជា និង ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប និង​ព្រះ​មន្ត្រី​សង្ឃ​ជាច្រើន​អង្គ រួមទាំង​ពុទ្ធបរិស័ទ និង​បណ្តា​ស្ថាប័ន ក្រុមហ៊ុន​ជាច្រើន បានសម្រេច​ចិត្ត​ចូលរួម​ជា​អ្នក​ផ្តើមបុណ្យ សាមគ្គី​គ្នា​ជួយ​ផ្សព្វ ផ្សាយ រៀបចំ​ពិធី និង​កៀរគរ​ប្រមូល​ថវិកា​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​របស់ខ្លួន ដោយ​មិន​មាន​លក្ខខណ្ឌ​។ មន្ទីរពេទ្យ​កុមារ​អង្គរ​ពិតជា​មាន​សេចក្ដីសោមនស្ស​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការប្តេជ្ញាចិត្ត​និង​ការលះបង់​ជា​បន្តទៀត​របស់​សប្បុរ​សជន​និង​អ្នក​ផ្តើមបុណ្យ​ទាំងអស់​។

​អ្នក​ឧក​ញ្ញ៉ា គិត ម៉េង ប្រធាន​និង​នាយក​ប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប (Royal Group of Companies) ក៏ដូចជា​ក្រុមហ៊ុន​ប្រតិបត្តិ ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក និង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​សែ​ល​កាត នឹង​សហការ​បង្កើត​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​។ លោកជំទាវ ម៉ៅ ចំណាន ជា​អគ្គនាយិកា​ប្រតិបត្តិការ​នៃ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ឆ្នាំនេះ​គឺជា​លើក​ទី​ពីរ​រហើយ​សម្រាប់​ការចូលរួម​ជា​អ្នក​ផ្តើមបុណ្យ លោកជំទាវ​មានប្រសាសន៍​បង្ហាញ​អំពី​ទឹកចិត្ត​ដូច្នេះ​ថា “​ក្នុងនាម​ជា​ម្តាយ​មួយរូប នៅពេលដែល​កូនៗ​មាន​បញ្ហា​សុខភាព អ្នក​ម្តាយ​តែងតែ​កើតក្តី​បារម្ភ​គ្រប់ពេលវេលា ជាពិសេស​នៅពេលដែល​កូន​ឈឺ​និង​ពិបាក​ស្វែងរក​កន្លែង​ព្យាបាល​ដែល​ទុកចិត្ត​។ ហេតុ​ដូច​ច្នេះ​ហើយ ការ ផ្តួចផ្តើម ប្រារព្ធ​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​នេះ វា​នឹង​អាចជួយ​ដល់​មន្ទីរ ពេទ្យ​កុមារ​អង្គរ​អាច​បន្ត​ផ្តល់​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​”លើសពីនេះ​ទៀត ការគាំទ្រ​ឥតឈប់ឈរ​នេះ​ គឺមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​មន្ទីរពេទ្យ​។

​លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ ក៏បាន​មានប្រសាសន៍​អំពាវនាវ សុំ​ឲ្យ​សប្បុរសជន​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស បន្ត​ចូលរួម​តាម​គ្រប់​រូបភាព ដូចជា​ការចែករំលែក​ថវិកា​ផ្ទាល់ខ្លួន បរិច្ចាគ​មកកាន់​ពិធី​នេះ ឬ​ជួយ​ស៊ែរ​ផ្សព្វ​ផ្សាយដំណឹង​ពិធីបុណ្យ​ឲ្យ​កាន់តែ​អធិកអធម​នៅ​តាម​បណ្តាញ​សង្គម​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា “​ថវិកា​ដែល​ទទួលបាន​ពី​ការរៀបចំ​ពិធីបុណ្យ​ផ្កាប្រាក់​នេះ គឺជា​ចំណែក​ដ៏​សំខាន់​បំផុត​ដើម្បី​ថែរក្សា​ដំណើរ​ការផ្តល់សេវា​ពិនិត្យព្យាបាលថែទាំ សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ប្រកបដោយ​គុណភាព ក្តីមេត្តា​ករុណា និង​ឥត​គិត​កម្រៃ នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​”​។ ឆ្នាំ​២០២០​កន្លងទៅនេះ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ពិនិត្យ និង​ព្យាបាល​កុមារ​បាន​ចំនួន ៩៧ ០៦៩​ករណី អប់រំ​បណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល និស្សិត​គិលានុបដ្ឋាក និស្សិត​វេជ្ជសាស្ត្រ និង​បុគ្គលិក​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ចំនួន​៧៣ ៩០៨​នាក់ និង​អប់រំ​សុខភាព​តាម​បណ្ដា​ភូមិ សាលារៀន មណ្ឌល​សុខភាព និង​ក្នុង​សហគមន៍​បាន​ចំនួន ៥៦ ៧៤៧​នាក់ គឺ​ដោយសារ​តែមាន​ការជួយ ជ្រោមជ្រែង​ពី សប្បុរសជន​មកពី​គ្រប់ទិសទី​។

ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់ អាច​ចូលរួម​ដោយ​បរិច្ចាគ​ថវិកា​មកកាន់ មន្ទីរពេទ្យ​កុមារ​អង្គរ ដោយផ្ទាល់​តាមរយៈ​គណ​នី​ធនាគារ​ដោយ​មិន​គិត​សេវា​ដូចជា​៖​ធនាគារ វី​ង ខេ​បូ​ឌា (Wing)៖ 9122 (​ប្រាក់រៀល​) & 8122 (​ប្រាក់​ដុល្លារ​) ធនាគារ អេ​ប៊ី​អេ (ABA): 000 853 843,​ធនាគារ អេស៊ីលីដា (ACELDA): 0100 0105 6968 28 ,​ធនាគារ ស្ថាបនា (Sathapana): 078 0808 2834 1001 02 ឬក៏​ចូល​បច្ច័យ​ផ្ទាល់​នៅ​ទីកន្លែង​ប្រារព្ធ​ពិធីបុណ្យ (​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​) និង​សប្បុរសជន​នៅក្រៅ​ប្រទេស​អាច​បរិច្ចាគ​តាម​Link Website៖ https://virtualbonpka.raisely.com/៕​

អត្ថបទ៖​ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទាហាន មីយ៉ាន់ម៉ា ដកថយចេញព្រំដែន ថៃ ក្រោយផ្ទុះការប្រយុទ្ធគ្នាជាច្រើន​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម