Connect with us

ព័ត៌មានជាតិ

ទោះ​ការងារ​ច្រើនយ៉ាងណា ក៏​កង​អាវុធហត្ថ ឆ្លៀត​ជួយ​សម្រួល​ការ​ឆ្លងផ្លូវ នៅ​តាម​សាលា​រៀន​​

បានផុស

នៅ

​អាណាព្យាបាល​សិស្សានុសិស្ស​តូចៗ​ បាន​សម្តែង​ការ​អរគុណ​និង​ពេញចិត្ត​ នូវ​សកម្មភាព​មនុស្ស​ធម៌​របស់​អាវុធហត្ថ​រាជធានី​ ដែល​តែងតែ​ជួយ​សម្រួល​ចរាចរ​រាល់ថ្ងៃ​សម្រាប់​បញ្ចៀស​គ្រោះថ្នាក់​ចរាចរ​លើ​ដង​ផ្លូវ​មុខ​សាលា​រាល់​ម៉ោង​ចេញចូល​របស់​សិស្ស​ពិសេស​ដឹក​ដៃ​ឆ្លង​ថ្នល់​នេះ​ តែម្ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្ដែង​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្ងៃ​អង្គារ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ បាន​ចេញ​សម្រួល​ចរាចរ​តាម​ដង​ផ្លូវ​នានា​ច្រើន​សាលា​ ដើម្បី​ដឹក​ដៃ​សិស្ស​តូចៗ​ឆ្លង​ថ្នល់​ដល់​ចិញ្ចើម​ផ្លូវ​សុវត្ថិភាព​គ្រប់​ពេល​សិស្ស​ចេញ​ចូល​ទៅ​សាលារៀន​ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

នេះ​ជា​សកម្មភាព​ ដ៏​ល្អ​វិសេសវិសាល​ ដែល​កម្លាំង​អាវុធហត្ថ​រាជធានី ​បាន​បំពេញ​កាតព្វកិច្ច​រាល់ថ្ងៃ​ជូន សិស្សានុសិស្ស ដើម្បី​បញ្ចៀស​ករណី​គ្រោះថ្នាក់​ផ្សេងៗ​ពិសេស​ចរាចរ​តែម្ដង​។ ​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ក្រៅពីនោះ​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​រាងកាយ​មាំមួន ធ្វើ​អនាម័យ បោស​ជូត សំអាត បរិវេណ​ទាំង​ខាងក្នុង​ខាងក្រៅ កន្លែងធ្វើការ​ជាប្រចាំ រួច​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សិស្សានុសិស្ស​ឆ្លង​ផ្លូវ​ចូល​សាលារៀន បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ក្នុង​ភូមិ​សាស្ត្រ​ៗ រាជធានី​ភ្នំពេញ។ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព វាស់​កម្ដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុន​ពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ​ទប់ស្កាត់​ពី​ជំងឺឆ្លង កូវីដ-១៩។​

​ប្រភព​បន្ត​ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​លើ​ដង​ផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​អាមេរិកផ្តល់ជំនួយ ៦០ ម៉ឺនដុល្លារបន្ថែម ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ នៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម