Connect with us

ព័ត៌មានជាតិ

លោកតាម្នាក់ បានស្លាប់ ក្រោយឡើងបេះស្វាយ ជាន់មែកស្វាយបាក់ ធ្លាក់មកក្រោម

បានផុស

នៅ

លោកតាវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់ បានឡើងដើមស្វាយយកមកទុកហូប តែអកុ​សល មិនប្រយ័ត្នជ្រុលជើងជាន់ ចំមែកឈើដែលផុយ បណ្តាលឲ្យបាក់ធ្លាក់ទាំងមែកឈើ និងមនុស្សមកដល់ដី កម្ពស់ប្រមាណ៥ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវស្លាប់ពេលបញ្ចូន ទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅផ្ទះលេខ៦០៤ ស្ថិតតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតាចំណាស់ រងគ្រោះខាងលើ ពុំត្រូវទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានអាយុ៨៦ឆ្នាំ។ គាត់មានកូន៣នាក់។ ក្នុងនោះស្រី២នាក់ ហើយកូនប្រុសស្រី២នាក់ បានទៅរស់នៅក្រៅប្រទេស នៅសល់តែកូនស្រីតែម្នាក់ប៉ុណ្ណោះរស់នៅស្រុកខ្មែរ ជាមួយប្តីរបស់នាង នៅឯខេត្តសៀមរាប។ ហើយបច្ចុប្បន្នលោកតា ចំណាស់ខាងលើ រស់នៅតែ២នាក់ ប្អូនប្រុសបង្កើតម្នាក់ទៀត អាយុ៨៣ឆ្នាំ ដែលជាពោះម៉ាយដូចគ្នា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញ លោកតាចំណាស់ខាងលើ ឡើងដើមស្វាយ ដើម្បីបេះស្វាយជាច្រើននៅលើដើម ក្នុងផ្ទះរបស់គាត់ ដោយមានកាន់ថង់ខ្មៅមួយ ចាំច្រកផ្លែស្វាយដែលបេះបាន។ ពេលឡើងដល់ដើមខាងលើរៀងខ្ពស់ កម្ពស់ប្រមាណ៥ម៉ែត្រហើយនោះ ស្រាប់តែគាត់ជាន់ទៅហ្នឹងមែកឈើមួយ ដែលផុយ បណ្តាលអោយបាក់មែកឈើ ធ្លាក់លោកតាចំណាស់ខាងលើ មកក្រោមចំហ្នឹងរបងបន្លា ហើយធ្លាក់បន្តមកដល់ក្រោម បោកក្បាលហ្នឹងថ្នល់ប៉េតុង បែកក្បាលហូរឈាមស្រោច ពេញដងផ្លូវ រងរបួសធ្ងន់។

ភ្លាមៗនោះ លោកតាចំណាស់ ជាប្អូនប្រុសបង្កើតនៅជាមួយគ្នា រួមជាមួយអ្នកជិតខាង ដែលរស់នៅក្បែរជា មួយ បានទំនាក់ទំនង ទៅកាន់រថយន្តសាម៉ុយ ឲ្យទៅទទួលយកលោកតាចំណាស់រងគ្រោះ ដឹកយកទៅសង្គ្រោះ តែអកុសលពេលទៅដល់មន្ទីរពេទ្យ គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសារស្ថានភាពរបួសក្បាលធ្ងន់ធ្ងរ ហើយហូរឈាមច្រើនខ្លាំងពេក។

ក្រោយកើតមានរឿងហេតុ កម្លាំងនគរបាល បានចុះអន្តរាគមន៍ពិនិត្យ ដល់ទីតាំងកើតហេតុ ហើយសពជនរងគ្រោះ ត្រូវក្រុមគ្រូពេទ្យ ចុះទៅធ្វើសំណាកដល់មន្ទីរពេទ្យ មុនពេលអនុញ្ញាត្តិឲ្យ​ដឹកត្រឡប់ទៅកាន់ផ្ទះកើតហេតុវិញ ដើម្បីអោយសមត្ថកិច្ចពិនិត្យវិច្ច័យម្តងទៀត មុនពេលសម្រេចប្រគល់សព ជូនក្រុមគ្រួសារសាច់ញា តិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅពេលក្រោយផងដែរ។

តាមការអះអាងពីអ្នកជិតខាង បញ្ជាក់ថា លោកតារងគ្រោះខាងលើ បានរស់នៅទីនោះ តាំងពីឆ្នាំ១៩៧៩ មកម្លេះ។ ហើយគាត់តែងតែឧស្សាហ៍ ឡើងបេះស្វាយយក ដើរចែកអ្នកជិតខាងហូបណាស់ ពោលដើមស្វាយរបស់គាត់មានផ្លែច្រើនម្តង ហើយពេលឡើងបេះម្តងៗ ក៏មិនដែលកើតមានបញ្ហាអ្វីនោះដែរ ស្រាប់តែនៅវេលាកើតហេតុ បែរជាគាត់ ត្រូវជួបរឿងអកុសលបែបនេះទៅវិញ៕ (ដោយ)៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម