Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ​គ្រាប់បែកដៃ២គ្រាប់ទាំង​ព្រឹក នៅ​ខាង​មុខ​ផ្សារ​ភួ​ពុ​យ​

បានផុស

នៅ

​ក្រុម​ជាង​សាងសង់​ផ្ទះ​មួយ​កន្លែង​បាន​នាំគ្នា​ភ្ញាក់ផ្អើល ដោយ​ព្រលឹង​ចុងសក់​ទាំង​ព្រឹក ខណៈ​ដែល​ពួកគេ​កំពុង​ជីក​រណ្តៅ​គ្រឹះ​សសរ​ផ្ទះ ក៏បាន​ប្រទះឃើញ​គ្រាប់បែកដៃ​ចំនួន​២​គ្រាប់​។ការភ្ញាក់ផ្អើល​នេះ គឺ​នៅ​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ភួពុ​យ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មាន​ករណី​គ្រាប់បែកដៃ​នេះ ជា​ប្រភេទ​ក្រឡា​ទាប​ម៉ាក F-1 ចំនួន២គ្រាប់ ដោយ​ក្នុង​ខ​ណៈ​ពេល​កម្មករ​ជីក​រណ្តៅ​ការដ្ឋាន​សាងសង់​ផ្ទះ បើ​ទោះ​បី​ជា​គ្រាប់បែក​នេះ​ មាន​សភាព​ច្រែះចាប់​ខ្លះ​ទៅ​ហើយ​ក្តី ក៏​យើង​មិន​អាច​មើលស្រាល​ពួកវា​បា​នដែរ​។ បច្ចុប្បន្ន​គ្រាប់បែក​ខាងលើនេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឲ្យ​អង្គភាព​កម្ចាត់​មីនស៊ីម៉ាក់ ខេត្ត​បាត់ដំបង ដើម្បី​យក​ទៅ​រក្សាទុក រួចរាល់​ហើយ៕

អត្ថបទ៖ សោ​និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម