Connect with us

ព័ត៌មានជាតិ

ដុតបំផ្លាញគ្រឿងញៀនជាង៤៦៨គីឡូក្រាម នៅក្រុងព្រះសីហនុ​

បានផុស

នៅ

គ្រឿងញៀន​ចំនួនប្រមាណ​ជាង៤៦៨​គីឡូក្រាម ត្រូវបានអគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ មាស វិ​រិ​ទ្ធិ​ នាំយកមក​ធ្វើ​ការដុត​កម្ទេចចោល នា​ព្រឹកថ្ងៃទី​០៣​ខែសីហា ឆ្នាំ២០២១​នេះ នៅចំណុចដី​ឡូ​មួយកន្លែង ស្ថិតភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មានប្រសាសន៍ថា ​នេះ​គឺជា​ការដុតរួ​ម​គ្នា​គ្រឿងញៀន រវាង​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត ​ដែលជា​វត្ថុតាង បានបញ្ចប់​ក្តី​នៅតាម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត​ សរុប​ចំនួន​២០៥​សំណុំរឿង​ព្រហ្មទណ្ឌ ដែលមានគ្រឿងញៀន​ចម្រុះ​សរុប​ជាង​៤៦៨​គីឡូក្រាម ​ក្នុងនោះ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​មាន​១៨៥​សំណុំរឿង​ព្រហ្មទណ្ឌ​មាន​វត្ថុតាង​គ្រឿងញៀន​ចំនួន​៤៦៨.៦០២,៥៧​ក្រាម​ និង​សាលាដំបូង​ខេត្តកំពត​ មាន​២០​សំណុំរឿង​ព្រហ្មទណ្ឌ មាន​វត្ថុតាង​គ្រឿងញៀន​ចំនួន​១៣,៤៤​ក្រាម​។​ ហើយ​ការដុតបំផ្លាញ​គ្រឿងញៀន​នាពេលនេះ​ គឺជាការឆ្លើយតប​បង្ហាញ​ពី​សកម្មភាព​ឲ្យ​សាធារណ​ជន​ទូទៅ​បាន​ឃើញថា​ វត្ថុតាង​គ្រឿង​ញៀន​ដែល​បង្ក​ហានិភ័យ​ និង​នាំ​ឲ្យ​មាន​ភាព​អន្តរាយ​ត្រូវបាន​ដុត​បំផ្លាញ​ចោល​។​

លោក សៀង សុខ បានបញ្ជាក់​បន្ថែមថា ក្នុង​រយៈពេល​៦​ខែ ក្នុង​ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ជាង​៣​ពាន់​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៧​ពាន់​នាក់ និង​ចាប់​យក​គ្រឿងញៀន​បាន​សរុប​ជាង​៨៥០​គីឡូក្រាម ​ហើយ​ចំពោះ​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ត្រូវ​បាន​យកទៅ​ផ្ដន្ទាទោសដាក់ពន្ធនាគារ​ជា​បន្តបន្ទាប់​ផងដែរ​។ ហើយ​កិច្ចការ​នេះ ​បើទោះបី​ប្រទេស​កម្ពុជា​យើង​បានប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្តាលមកពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ពិតមែន តែ​អាច​នឹង​បាត់ទៅ​វិញ​នៅ​ថ្ងៃ​ណាមួយ ​តែ​មិនអាច​រារាំង​កិច្ចប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​បញ្ចប់​គ្រឿងញៀន​ទូទាំង​ប្រទេស​បានឡើយ​​ ព្រោះ​បរិមាណ​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ ប្រសិនបើ​សមត្ថកិច្ច​យើងបង្ក្រាប​មិនទាន់​ពេលវេលា​នោះ​ទេ វា​នឹង​ពង្វក់ស្មារតី​អូសទាញ​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ពិសេស​យុវជន​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​ បណ្តាលឱ្យខូចសុខភាព​ និង​ឈាន​រហូតដល់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ អំពើ ឃាត​កម្ម និង​ឧក្រិដ្ឋកម្ម បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម​ និងសហគមន៍មិន​ថា​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ទូទាំង ប្រទេស​កម្ពុជា​៕​

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម