Connect with us

ព័ត៌មានជាតិ

មន្រ្តី១៤រូបទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីរដ្ឋាភិបាលកូរ៉េ ដើម្បីអភិវឌ្ឍកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន១៤នាក់ត្រូវបានជ្រើសរើសដើម្បីទទួលបានកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់ឆ្នាំសិក្សា ២០២១-២០២៣ ពីរដ្ឋាភិបាលកូរ៉េ ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីអាហារូបករណ៍ “កយកា” គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ  ទៅកាន់ប្រទេសជាដៃគូរបស់ កយកា។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

មុនពេលចេញដំណើរទៅសិក្សានៅកូរ៉េការិយាល័យ “កយកា” ប្រចាំកម្ពុជា បានរៀបចំពិធីតម្រង់ទិសសម្រាប់មន្ត្រីអាហារូបករណ៍ថ្មីចំនួន ១៤នាក់​សម្រាប់ឆ្នាំសិក្សា ២០២១។

ពិធីតម្រង់ទិសមុនពេលចេញដំណើរ នេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) ប្រចំានៅប្រទេស​កម្ពុជា និងលោក អ៊ឹម សួរ  អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ។

លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចំានៅប្រទេសកម្ពុជា បានស្វាគមន៍ និងអបអរសាទរចំពោះមន្ត្រីអាហារូបករណ៍។

លោកបានបន្តថា កយកា-KOICA បានសន្យាបន្តជួយកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនតាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលបន្ថែមទៀត បើទោះបីជាមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ។

ចំណែក លោក អ៊ឹមសួរ បានលើកទឹកចិត្តដល់ មន្ត្រីអាហារូបករណ៍ ឱ្យចាប់យកឱកាសដ៏ល្អនេះដើម្បីស្វែងយល់ ពីការអភិវឌ្ឍ របស់ប្រទេសកូរ៉េ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកូរ៉េ និងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ពួកគេ ជាមួយប្រជាជនកម្ពុជាដទៃទៀត ដោយអនុវត្តតាមមេរៀន ដែលបានរៀន តាមរយៈកម្មវិធីថ្នាក់អនុបណ្ឌិតនេះ ទៅលើការងាររបស់ពួកគេ ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជា។

នៅក្នុងពិធីនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពី វគ្គសិក្សាថ្នាក់អនុបណ្ឌិតដោយសង្ខេប និងផ្តល់ឱ្យមន្ត្រីអាហារូបករណ៍ នូវការតំរង់ទិសជាមូលដ្ឋាន ដូចជា ទី១. គោលការណ៍ណែនាំអាហារូបករណ៍​  កយកា-KOICA ទី២. ព័ត៌មានជំនួយសម្រាប់ការរស់នៅប្រទេសកូរ៉េ ទី៣. ព័ត៌មានអំពីសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (សអក​ក-CAMKAA) និង ទី៤. ក្រមសីលធម៌ស្តីពីសុចរិតភាព និងការយាយីផ្លូវភេទ។

មន្ត្រីអាហារូបករណ៍ដែលត្រូវបានជ្រើសរើសឱ្យជាប់អាហារូបករណ៍ បានថ្លែងអំណរគុណ និងប្តេជ្ញា នូវការគាំទ្ររបស់ពួកគេចំពោះ ការិយាល័យកយកា និងរដ្ឋាភិបាលកូរ៉េ ក៏ដូចជា បានប្តេជ្ញាក្នុងការនាំមកនូវកំណែទម្រង់សង្គម និង កំណែទម្រង់គោលនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀនពីបទពិសោធន៍របស់ប្រទេសកូរ៉េ។

គួរបញ្ជាក់ថាចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ ការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា បានគាំទ្រដល់សិក្ខាកាមសរុបចំនួន៣,១៨២នាក់។ ក្នុងចំនោមសិក្ខាកាមទាំងនោះ មានសិក្ខាកាមកម្មវិធីអាហារូបករណ៍ចំនួន១៩៣នាក់ និងសិក្ខាកាមចំនួន១៤នាក់ទៀតបានទទួលឱកាសសម្រាប់វគ្គសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម