Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករខ្មែរចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៨ឱ្យបានច្រើនកុះករ​

បានផុស

នៅ

​ក្រសួងពាណិជ្ជកម្ម​បាន​ជំ​រុញឱ្យ​ពាណិជ្ជករ​ខ្មែរ​ចូលរួម​ពិព័រណ៍​ចិន​-អាស៊ាន​លើក​ទី​១៨​ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០-១៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ នាទី​ក្រុង​ណាន​នីង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ឱ្យបាន​ច្រើន​កុះករ​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ទើប​ទទួលបាន​នៅ​រសៀលថ្ងៃទី​០៣​ ខែសីហា​នេះ​បានឱ្យ​ដឹ​ថា ក្នុងនាម​គណៈកម្មការ​អន្តរក្រសួងដើម្បី​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ ក្រសួងពាណិជ្ជកម្មមាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បណ្តា​ធុរជន សហគ្រិន វិនិយោគិននិង​អ្នក​ផ្តល់​សេវា​ទាំងអស់​ដែល​កំពុងធ្វើ​ធុរកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា ​ក្រសួងពាណិជ្ជកម្ម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រួមសហការ​ជាមួយ​គណៈកម្មការ រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន នឹង​បន្ត​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៨ “The 18th China-ASEAN Expo 2021” ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០-១៣ ខែកញ្ញា ឆ្នាំ​២០២១

នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ នាទី​ក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ទម្រង់​កូនកាត់ (Hybrid) គឺ​ចូលរួម​ដោយផ្ទាល់ និង​ការចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​។​

ក្រសួង​បានឱ្យ​ដឹ​ថា ក្នុងឱកាស​នៃ​ការចូលរួម​រៀបចំ​ពិព័រណ៍​ខាងលើ ក្រសួងពាណិជ្ជកម្ម មាន​រៀបចំ​បេស​កកម្ម​ស្វែងរក​ដៃគូពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ (Online Trade Visitors) សម្រាប់​ធុរជន​សហគ្រិន វិនិយោគិន និង​អ្នកផ្តល់​សេវាទាំងឡាយដែលមាន​បំណង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​លើ​មុខទំនិញ​កសិកម្ម ម្ហូបអា​ហារ​និង​ភេសជ្ជៈ​ទំនិញប្រើប្រាស់ទូទៅ វិស្វកម្ម​និង​គ្រឿងសំណង់ គ្រឿង​ម៉ាស៊ីន គ្រឿង​អេ​ឡិ​ក​ត្រូ​និក​សម្ភារៈ​វេច​ខ្ចប់ ឧបករណ៍​បច្ចេកវិទ្យា សេវាកម្ម​ហិរញ្ញវត្ថុ ទេសចរណ៍ ឬ​គម្រោង​វិនិយោគ​ជាដើម ។​ល​។​

ក្រសួង​បាន​បន្តថា ​ជាមួយ​ពាណិជ្ជករ​ចិន អាស៊ាន និង​ប៉ា​គី​ស្ថាន ក្រសួង​សូម​អញ្ជើញ​ពាណិជ្ជករមក​ដាក់​ពាក្យ​ចូលរួម​ដោយ​ឥតគិតថ្លៃ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ ចាប់ពី​កាលបរិច្ឆេទ​ផ្សាយដំណឹង​នេះ​រហូត​ដល់ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​។​

ពេល​ទទួលបាន​ពាក្យ​ចូលរួម​ហើយ ក្រសួងពាណិជ្ជកម្ម​នឹង​ផ្ញើ​បញ្ជី​ឈ្មោះ​ជូនគណៈកម្មការ​ពិព័រណ៍​ចិន​-​អាស៊ាន ដើម្បី​ស្នើសុំ​លេខ​កូដ (Access Code)សម្រាប់​ចូលរួម​ក្នុង​វេទិកា​ខាងលើ​តាម​ប្រព័ន្ធ​អន​ឡាញ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម