Connect with us

ព័ត៌មានជាតិ

ភោជនីយដ្ឋាន​-​អាហារដ្ឋាន ដែល​អាច​ធានា​បាន​នូវ​វិធាន​សុវត្ថិភាព ផ្នែក​សុខាភិបាល អាច​ដំណើរការ អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឱ្យ​ចូល​មក​ទទួលទាន​ក្នុង​បរិ​វណ​ទីតាំង​បាន

បានផុស

នៅ

ភ្នំពេញ​ ៖ ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ដែល​អាច​ធានាបាន​នូវ​វិធាន​សុវត្ថិភាព ផ្នែក​សុខាភិបាល ជាពិសេស​ការ​រក្សាបាន​នូវ​គម្លាត​សុ​វត្តិភាព​បុគ្គល និង​សង្គម អាច​ដំណើរការ ទទួល​អតិថិជន​ឱ្យ​ចូលមក​ទទួលទាន​ក្នុង​បរិ​វណ​ទីតាំង​អាជីវកម្ម​ជា​ប្រក្រតី​ឡើងវិញ​ហើយ។

នេះ​បើ​យោង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃទី​០៣ សីហា​នេះ ដែល​ក្នុង​សេចក្ដីណែនាំ​នេះ​មានន័យថា ៖ អនុលោម​តាម​សារា​ចរលខ ០៤ សរ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី ការដាក់ចេញ​យុទ្ធនា​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី ភ្នំពេញ បាន​ដាក់​ចេញ​នូវ​សេចក្តីសម្រេច​លេខ ២៤៩/២១ សសរ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ស្តីពី​ការដាក់ ចេញ​នូវ​វិធានការ​រដ្ឋបាល នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី ម៉ោង ២៣៥៩ នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

ជា​គោលការណ៍ ត្រង់​ប​ការ​៥ ត្រ​ទី​២ បាន​ចែងថា “​គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​ជា​ប្រក្រតី ប៉ុ​ន្តែ ត្រូវ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ត្រឹមតែ​ជា​លក្ខណៈ​វេច​ខ្ចប់​ប៉ុណ្ណោះ ដោយ​មិនត្រូវ​អនុញ្ញាតឱ្យ​អតិថិជន​ចូលមក​ទទួល ទាន​នៅក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន​ឡើយ​។ យ៉ាងណាមិញ ដោយ​ពិនិត្យឃើញថា​បងប្អូន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ជាពិសេស​គណៈ​គ្រប់គ្រង​សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន -​អាហា​រដ្ឋា​ន​ដល​មាន​ស្តង់ដារ អនាម័យ បាន​ចូលរួម​អនុវត្ត​លើ​ការងារ​នេះ​បានល្អ​ប្រសើរ និង​ដើម្បី​ជាការ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច ក្នុងអំឡុងពេល នៃ​ការ​វិធានការ​រដ្ឋបាល នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១. ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ក្នុង​សណ្ឋាគារ និង​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ដែល​អាច​ធានាបាន​នូវ​វិធាន សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស​ការរក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម អាច​ដំណើរការ អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឱ្យចូល​មក​ទ​ទូល​ទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន​បាន ប៉ុន្តែ ចាំបាច់​ត្រូវ​កំណត់​ចំនូ​ន​អតិថិជន ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​ឱ្យ បានជា​ដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​-​សង្គម និង​ដើម្បី​ធានាឱ្យមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ដោយ ត្រូវ​ចៀសវាង​ការ​ប្រជ្រៀត​គ្នា ឬ ប្រមូលផ្តុំ​មនុស្ស​ច្រើន ដែលជា​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ក៏ដូចជា​ត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន​ដើម្បី​រក្សា​តមាត ១,៥ ម៉ែត្រ ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​នីមួយៗ​។

២. ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ដែល​ត្រូវបាន​អនុញ្ញាត​ដូច​ក្នុង​ចំណុច​ទី​១ ខាងលើនេះ​៖ ដាច់ខាត​មិនត្រូវ​លក់ គ្រឿង​ស្រវឹង ឬ អនុញ្ញាតឱ្យ​អតិថិជន​សព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ ខ្លួន​ឡើយ ជាពិសេស​ត្រូវអនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​សកម្មភាព​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង ២១ (​ម្ភៃ​មួយ​) ដល់​ម៉ោង ៣ (​ប៊ី​) និង​ត្រូវ​អនុវត្តតាម​ខ្លឹមសារ​ទាំងឡាយ ដែល​បាន កំណត់​ក្នុង​សេចក្តី​សម្រេច​លេខ ២៤៩/២១ សសរ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២១ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ស្ដីពី​ការដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់ រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣៥៩ នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

៣.​គណៈ​គ្រប់គ្រង​សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​នីមួយៗ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឹងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ​ការពារ និង​៣​កុំ​” របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

៤. រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ត្រូវ​សហការ ចុះ​ត្រួតពិនិត្យ​តាម​បណ្ត គោលដៅ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​គ្រប់​ប្រភេទ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ការ អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ​។ ក្នុងករណី​រកឃើញថា គណៈ​គ្រប់គ្រង​សណ្ឋាគារ ឬ ម្ចាស់​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ណាមួយ អនុវត្ត​មិនបាន​ត្រឹមត្រូវ ឬ អនុវត្ត​ខុសពី​ខ្លឹមសារ​នៃ​សេចក្ដី ណែនាំ​នេះ​៖ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម