ព័ត៌មានជាតិ
គម្រោងកែលម្អឆ្នេរជ្រោយដូង មិនប៉ះពាល់ដល់ការរកស៊ីរបស់អាជីវករ
រដ្ឋបាលខេត្តកែប នៅថ្ងៃទី ២ ខែសីហា បានបញ្ជាក់ថា ការអនុវត្តគម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនៅតំបន់ឆ្នេរជ្រោយដូងមិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំថ្ងៃ នៅតំបន់នេះឡើយ។
អាជ្ញាធរខេត្តកែបបញ្ជាក់ថា គម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនៅឆ្នេរជ្រោយដូង គឺជាគម្រោងរបស់រដ្ឋរៀបចំគោលដៅទេសចរណ៍ថ្មី និងរៀបចំសណ្ដាប់ធ្នាប់តំបន់នេះ ឱ្យកាន់តែល្អប្រសើរ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋ អាជីវករ ព្រួយបារម្ភអំពីផលប៉ះពាល់ដល់កន្លែងលក់ដូររបស់ខ្លួន ខ្លាចក្រែងនៅពេលគម្រោងចាក់ដីនេះរួចរាល់ ភ្ញៀវទេសចរ និងឈប់ចូលមកកន្លែងរបស់ពួកគាត់ទៀត ដោយសារតែទីតាំងរបស់ពួកគាត់លែងជាកន្លែងជាប់មាត់សមុទ្រទៀតហើយ ហើយបារម្ភខ្លាចទីតាំងដែលពួកគាត់ធ្លាប់អាស្រ័យផលរាប់សិបឆ្នាំនេះ ត្រូវបានគេឈួសឆាយចេញជាដើម។
ដោយឡែកចំពោះក្រុមអាជីវករលក់ដូរនៅក្នុងតំបន់ឆ្នេរជ្រោយដូងមានបំណងសុំឱ្យអាជ្ញាធរចេញលិខិតបញ្ជាក់ទទួលស្គាល់ជាផ្លូវការដើម្បីទាមទារកាន់កាប់សិទ្ធិស្របច្បាប់នៅលើទីតាំងកំពុងអាស្រ័យផលនេះរដ្ឋបាលខេត្តមិនអាចផ្ដល់ជូនបានទេ ដោយសារតែទីតាំងនេះជាដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ។
រដ្ឋបាលខេត្តបានបញ្ជាក់ជូនសាធារណជនជាថ្មីម្តងទៀតថាការអនុវត្តគម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនេះមិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំថ្ងៃនៅតំបន់នេះឡើយ។
សូមរំឭកថាកាលពីសប្តាហ៍មុនអាជីវករដែលមានកញ្ចុះលក់ដូរនៅតាមបណ្ដោយឆ្នេរជ្រោយដូងជាប់និងរូបសំណាកលោកយាយម៉ៅបានចេញមុខជំទាស់រឿងអាជ្ញាធរខេត្តកែបខឿនពង្រីកច្រាំងសមុទ្រនៅតំបន់រជ្រោយដូងថាជាការចាក់ដីលប់សមុទ្រ និងបន្តការបង្ហោះសារលើបណ្ដាយសង្គមផងដែរថាពួកគាត់លក់ដូរនៅចំណុចជ្រោងដូងជិតយាយម៉ៅនេះម្នាក់ៗ១០ឆាំ្នទៅ២០ឆាំ្នហើយ។
ក្រុមអាជីវកលក់ដូរទាំងអស់ប្រមាណ៧០នាក់ព្រួយបារម្ភថាបន្ទាប់ពីអាជ្ញាធរចាក់ដីចូលសមុទ្រ ដែលមានប្រវែងរហូត ៧០ ម៉ែត្រនោះ តើខ្ចុះលក់ដូររបស់បួកគេបានភ្ញៀវពីណាគេមកអង្គុយកំសាន្តទៀតបើអត់មានទឹកសមុទ្រមើលផងនោះ។
ពួកគាត់ព្រួយបារម្ភរឿងអាជ្ញាធរបណ្ដេញពួកគាត់ឱ្យចាកចេញពីចំណុចជ្រោយដូងនេះព្រោះកន្លងមកចាក់ដីលុបសមុទ្រពង្រីកផ្លូវទីបំផុតធ្លាក់ទៅលើដៃអ្នកវិនិយោគទៅវិញ៕
ដោយ ៖ណារី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ