Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ បន្តឹងគោលដៅបម្រាមគោចរ

បានផុស

នៅ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នោ បន្តដាក់គោលដៅអនុវត្តវិធានការបម្រាមគោចរ ចាប់ពីវេលាម៉ោង២១ និង០០នាទី ដល់ម៉ោង០៣ និង០០នាទីទៀបភ្លឺ តាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ ដែលបានសម្រេចដាក់ចេញបម្រាមគោរចរ រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំលែងខ្លួន ដែលតា ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងក្នុងសហគមន៍នាពេលបច្ចប្បន្ននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការបន្តដាក់គោលដៅអនុវត្តវិធានការបម្រាមគោចរ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ដែលជាប្រធានបញ្ជាការឯកភាពខណ្ឌ បានចាត់ចែងកម្លាំងដោយអភិបាលរង ចុះត្រួតពិនិត្យកម្លាំង តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌព្រែកព្នៅទាំងមូល ពិសេសផ្លូវជាតិលេខ៥ និងចំណុចឡុងឈិនកែងផ្លូវ១៥១។

លោក ជា ខេមា អភិបាលរងខណ្ឌបានលើកឡើងថា ក្នុងអំឡុងពេលដាក់ចេញអនុវត្តវិធានការរដ្ឋបាល បម្រាមគោចរ១៤ថ្ងៃ ដោយផ្អាកជាបណ្ដោះ អាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ និង០០នាទីយប់រហូត ដល់ម៉ោង៣ និង០០ទាបភ្លឺ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ គឺកម្លាំងទាំងអស់ត្រូវអនុវត្តម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់។

លោកអភិបាលរងខណ្ឌព្រែកព្នៅ បានបញ្ជាថា អាជ្ញាធរមានសមត្ថកិច្ចដូចជា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ចំណុះរដ្ឋបាលខណ្ឌព្រែកព្នៅដែលចុះអនុវត្តនូវបម្រាមគោចររបស់រាជរដ្ឋាភិបាលនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមិនមានការលើកលែងចំពោះបុគ្គលបំពានបម្រាមគោចរនេះឡើយ។ បើមានបុគ្គលណាធ្វើសកម្មភាពតបត ឬមានអាការៈស្រវឹងច្រងេងច្រងាងជាមួយសមត្ថកិច្ច មិនចូលរួមដោយប្រការណាមួយនោះ ត្រូវឃាត់ខ្លួន ឬនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំណែនាំ ឬពិន័យទៅតាមនីតិវិធី ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម