Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្ដរមានជ័យ បង្កើតផ្សារក្រមួន កំឡុងពេលបិទខ្ទប់ផ្សារក្រុងសំរោង

បានផុស

នៅ

ឧត្ដរមានជ័យ៖ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តឧត្ដរមានជ័យ (គ...១៩.ឧជ) ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមធ្វើផ្សារក្រមួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការលក់ដូរ បន្លែ ត្រី សាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងអំឡុងពេលបិទខ្ទប់ ផ្សារសំរោង និងបានបន្តដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានដាក់លក់ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ នៅតាមមុខផ្ទះរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈចុះសួរសុខទុក្ខនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត សូមទោសដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ចំពោះការបិទផ្សារសំរោង ជាលើកទី២ ក្នុងគោលបំណងកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ លោកបានបន្តថា អាជ្ញាធរខេត្តកំពុងរៀបចំផ្សារក្រមួនជូនបងប្អូនប្រជាពរដ្ឋសម្រាប់លក់ដូរ ដោយរក្សាគម្លាតសុវត្ថិភាព អនុវត្តតាមវិធានការក្រសួងសុខាភិបាល។

លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការ “៣កុំ និង ៣ការពារ”។

ត្រូវអនុវត្ត វិធានការ ៣ការពារជាប់ជាប្រចាំ៖ ១. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។ ២. ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។ ៣. ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច . ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

ត្រូវអនុវត្តវិធានការ ៣កុំ៖ ១. កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។ ២. កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ ៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើង៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម