Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង​ដាក់បម្រាមគោចរ​តាមខ្សែបន្ទាត់ព្រំដែន​វៀតណាម​៦គោលដៅ និងក្នុងក្រុង ៥ កន្លែង

បានផុស

នៅ

អាជ្ញាធរខេត្តស្វាយរៀង​បានដាក់ចេញវិធានការរដ្ឋបាលចាប់ពីថ្ងៃទី ២៩ ខែកក្កដា រហូតដល់ថ្ងៃទី ១២ ខែសីហា ក្នុងនោះ មានគោលដៅចំនួន ១១ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលស្រុកកំពង់រោទិ៍ លោក សុច ពិសី ប្រាប់ឱ្យដឹងថា បន្ទាប់ពីរដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងរយៈពេល ១៤ ថ្ងៃនៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ គឺមាន១១គោលដៅក្នុងនោះគោលដៅជាប់ព្រំដែនកម្ពុជា-វៀតណាម មានចំនួន៦គោលដៅ។

គោលដៅជាប់ព្រំប្រទល់ស្រុក និងក្រុងក្នុងខេត្ត មានចំនួន៥គោលដៅ ហើយក៏មានក្រុមចល័ត១គោលដៅផងដែរ ដើម្បីចុះអនុវត្តវិធានការរដ្ឋបាលនិងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកបអាជីវកម្មគ្រប់ប្រភេទអនុញ្ញាតត្រឹមតែការវេចខ្ចប់ដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមក អង្គុយ ឬ ទទួលទានក្នុងហាងឡើយ។

ហាមឃាត់ការជួបជុំការលក់ដូរ និងសេព គ្រឿងស្រវឹងត្រូវអនុវត្តតាមវិធានការបម្រាម គោចរចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៣ទៀបភ្លឺ។

លោក សុច ពិសី ក៏បានបញ្ចាក់ផងដែរថា ចំពោះបុគ្គលណាដែលល្មើសបម្រាមនៃវិធានការរដ្ឋបាលខេត្តខាង​លើ និងត្រូវធ្វើការផាកពិន័យតាមវិធានការរដ្ឋបាល និងសុខាភិបាល។

លោកអភិបាលស្រុកកំពង់រោទិ៍ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬអាជ្ញាធរមូលដ្ឋានឱ្យបានត្រឹមត្រូវ៕ ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម