Connect with us

ព័ត៌មានជាតិ

លទ្ធផល នៅភ្នំពេញយប់មិញ! អ្នកល្មើសបម្រាមគោចរ ២១ នាក់ ត្រូវបានឃាត់ខ្លួន

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់តាមគ្រប់គោលដៅតូចធំ​ តាមច្រកផ្លូវតូចធំ​ ក្នុងភូមិសាស្ត្រខណ្ឌនានាក្នុងរាជធានីភ្នំពេញ​ ទៅលើការអនុវត្តបម្រាមគោចរ របស់មន្ត្រីតាមគ្រប់គោលដៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត ចុះទៅផ្ទាល់យ៉ាងដូច្នេះ ក៏ដើម្បីត្រួតពិនិត្យមើលថា តើនៅមានទីតាំងណា បើកល្មើស​បម្រាមគោចរ​ឬទេ​? ថាតើនៅមានក្រុមជួបជុំផឹកស៊ីល្មើស នឹងបម្រាមគោចរដែរឬទេ?​ ហើយបើនៅមាន គឺត្រូវតែអនុវត្ត ឲ្យបានតឹងរឹងបំផុត ចំពោះអ្នកល្មើសទាំងនោះ​ ត្រូវនាំខ្លួនទៅស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ​ ដើម្បីធ្វើការផាកពិន័យ​ និងបើល្មើសធ្ងន់ធ្ងរ ត្រូវតែអនុវត្តវិធានការច្បាប់​។ នេះបើតាមការឲ្យដឹងពី​លោកវរសេនីយ៍​ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃពុធនេះថា នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួន២១ ដែលបានល្មើសបម្រាម​គោច​រ។ ក្នុងនោះ នៅខណ្ឌជ្រោយចង្វារ ចំនួន១៦នាក់, ខណ្ឌកំបូលម្នាក់, ខណ្ឌទួលគោកម្នាក់, និងនៅខណ្ឌពោធិ៍​សែន​ជ័យ ចំនួន៣នាក់។  

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ចំពោះមនុស្ស ទាំង២១នាក់នេះ សមត្ថ​កិច្ចនៅរង់ចាំ​បទបញ្ជា របស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញជាមុនសិន មុននឹងបន្តចំណាត់ការ​បែ​ប​​ណាទៀតនោះ។ លោកថា «គ្មានអប់រំទៀតទេ បើមិនផាកពិន័យ គឺបញ្ជូន (ទៅតុលាការ) អញ្ចឹងបើយើង​ចាប់​ហើយ អត់មានអប់រំទៀតទេ បើយើងចាប់ឃាត់ហើយ មានតែធ្វើការផាកពិន័យ​ ឬក៏បើសិនជាធ្ងន់ធ្ងរ គឺយើងត្រូវ​បញ្ជូន​ទៅ​តុលាការ អនុវត្តតាមនីតិវិធី ព្រោះច្បាប់ពាក់ព័ន្ធ នឹងបញ្ហាកូវីដមាន ហើយអនុគណៈកម្មការច្បាប់ ទាក់​ទង​នឹង​កូវីដហ្នឹង ក៏មានដែរ»។

គួរកត់សម្គាល់ថា នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក៏គេសង្កេតឃើញ កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ (SDU) បានពាក់សម្លៀកបំពាក់ឈុតពេទ្យ​ ចេញប្រតិបត្តិការណ៍ តាមផ្លូវតូចធំ​ ដើម្បីចាប់អ្នកជួបជុំផឹកស៊ី និងអ្នកបើកអាជីវកម្មផ្សេងៗ​ ដែលល្មើសនឹងបម្រាមគោចរ​ យកធ្វើការផាកពិន័យ​ និងអនុវត្ត តាមវិធានការច្បាប់ផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម