Connect with us

ព័ត៌មានជាតិ

ប្រធាន​សម្ព័ន្ធ DGB Financial Group ​ស្នើ​សុំ​ឲ្យ​ឯកអគ្គរាជទូត​កម្ពុជា ជួយ​ណែនាំ​បុគ្គលិក

បានផុស

នៅ

​កូរ៉េ​ ៖ ប្រធាន​សម្ព័ន្ធ DGB Financial Group លោក Kim Tae Oh បានស្នើ​សុំអោយ​ឯកអគ្គរាជទូត​កម្ពុជា ជួយ​ណែនាំ​បុគ្គលិក​សំខាន់ៗ​មួយចំនួន ដើម្បី​កាន់​មុខ​នាទី​សំខាន់ៗ​ក្នុង​ធនាគារ DGB Bank នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើ​នេះ​ធ្វើឡើង នា​ចុង​សប្តាហ៍​នៃ​ខែវិច្ឆិកា​នេះ​ពោល​គឺ ខណៈ​ប្រតិភូ​ស្ថានទូត​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ DGB Financial Group និង​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​សិក្សា​ស្វែងយល់ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ។

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ឆ្លើយតប​តាម​ការ​អញ្ជើញ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា និង​សហការី នៅ​ចុង​សប្តាហ៍​នៃ​ខែវិច្ឆិកា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច និង​ជួបពិភាក្សា​ការងារ ជាមួយ​លោក Kim Tae Oh ប្រធាន​សម្ព័ន្ធ DGB Financial Group និង DGB Bank នៅ​ទីស្នាក់ការ​នាទី​ក្រុង​ថេ​ហ្គូ ដែល​បច្ចុប្បន្ន DGB Bank ក៏បាន​នឹង​កំពុងមាន​ប្រតិបត្តិការ​ជាច្រើន​សាខា​ផងដែរ​នៅ​កម្ពុជា​។​

លោក Kim Tae Oh ប្រធាន​សម្ព័ន្ធ DGB Financial Group បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​ស្ថានទូត​កម្ពុជា​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្ដាល ហើយ​និង​សូម​ថ្លែងអំណរគុណ​ដល់​លោក​ទូត ដែល​បាន​ជួយ​បង្ក​លក្ខណៈ​ដល់​ធនាគារ ក៏ដូចជា​ការ​គាំទ្រ​ដល់​សេវាកម្ម​ធនាគារ​ដែល​កំ​ពុង​បំពេញ​ប្រតិបត្តិការ​ជាមួយនឹង​ប្រជាជន​កម្ពុជា ក៏ដូចជា​សហគមន៍​ក​ម្ពុ​ជា​នៅ​ប្រទេស​កូរ៉េ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក​ប្រធាន​ក៏បាន​ស្នើសុំ​លោក​ទូត ជួយ​ណែនាំ​បុគ្គលិក​សំខាន់ៗ​មួយចំនួន ដើម្បី​កាន់​មុខនាទី​សំខាន់ៗ​ក្នុង​ធនាគារ DGB Bank នៅ​កម្ពុជា​។

លោក​ឡុង ឌី​ម៉​ង់ បាន​ទទួលយក​សំណើរ​នេះ និង​បាន​លើកឡើងថា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មកកាន់​សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​គោលនយោបាយ New Southern policy របស់​លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន ប្រទេស​កម្ពុជា និង​កូរ៉េ បាន​ដំណើរការ និង​បញ្ចប់​ការចរចា​ជុំ​ទី​៣​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី FTA រវាង​ប្រទេស​ទាំងពីរ ហើយ​កាន់តែ​ល្អប្រសើរ​នោះ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្មីៗ​កន្លងទៅ​គឺ​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​នៃ​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ចិន ជប៉ុន អូស្ត្រាលី ញ៉ូ​សឺ​លេន RSEP​។ នេះ​ជា​ឱកាស និង​កាលានុវត្តភាព​ពិ​សេសមួយ​សម្រាប់​វិនិយោគ​កូរ៉េ និង​វិស័យ​ធនាគារ ដើម្បី​បណ្ដាក់ និង​ពង្រីក​ទុន​រកស៊ី​នៅ​កម្ពុជា ហើយក៏​ស្នើសុំ​លោក​ប្រធាន DGB Financial Group ដើម្បី​ពិនិត្យ​សិក្សា​លើ​ឱកាស​នេះ ដែល​ស្ថានទូត​នឹង​គាំទ្រ​បង្កលក្ខណៈ​។ ប្រតិភូ​ទាំងពីរ​ភាគី បាន​ជជែក​គ្នា​ដោយ​ភាព​ស្និទ្ធស្នាល និង​ទទួលទាន​អារ​ហារ​រួមគ្នា​ផងដែរ​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម